ខេត្តបាត់ដំបង៖បើតាមសេចក្តីរាយការណ៍មកឲ្យដឹងថា ឥឡូវនេះបនល្បែងស៊ីសងគ្រប់ប្រភេទរបស់ លោក តាល់ក្នុងខេត្តបាត់ដំបងចាប់ផ្តើមទទួលអតិថិជនហើយបណ្តើរៗគឺស៊ីសងទឹកភ្លៀងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ម៉ឺនដុល្លា។ ល្បែងទឹកភ្លៀងខាងលើនេះបានប្រឆាំងនឹងអនុសាសន៍ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋក្រសួងមហាផ្ទៃ ពីព្រោះ សម្តេចចាត់ទុកថា៖(ល្បែងស៊ីសងគ្រប់ប្រភេទជាល្បែងខុសច្បាប់ ហើយវាផ្ទុយនឹងភូមិ /ឃុំមានសុវត្ថិភាព០៩ចំណុចថែមទៀតផង។ ដែលអាចកើតមានឡើងនូវអំពើចោរកម្ម លួចឆក់នឹងប្លន់ ម៉្យាងទៀត វាអាចនឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយបនល្បែងស៊ីសង ហើយថែមទាំងចាញ់លុយអស់ទៅជំរិតទារលុយពីប្រពន្ឋឬកូនទៀតផង។ ចំណែកល្បែងទឹកភ្លៀងភ្នាល់ដាក់លុយ នៅចំណុចវាលស្រែមួយពាន់(១០០០) ស្ថិតក្នុងសង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបងកំពុងតែបានដំណើរការអស់រយជាច្រើនឆ្នាំមកហើយ ។ ឥឡូវនេះ មេបនល្បែងដែលល្បីល្បាញទូទាំងប្រទេសនោះមានឈ្មោះ ថា៖ ( តាល់ ) កំពុងតែ បើកល្បែង លេងស៊ីសង គ្រប់ប្រភេទមានដូចជា៖ បៀរ អាប៉ោង គ្រាប់អំពិល នឹងល្បែងភា្នល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេង មិនមានស្ថាប័នណាចេញ មុខមាត់ដើម្បីយកស្នាដៃនៅឡើយទេ។បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុង បាត់ដំបងបាននាំគ្នានិយាយថា ៖ ឲ្យតែរដូវវស្សាចូលមកដល់ឬមុនបន្តិច មេបនល្បែងដ៏ល្បី ឈ្មោះ(តាល់)នេះតែងតែងចាប់បើកភ្នាល់ល្បែងទឹកភ្លៀងជារៀលរាល់ឆ្នាំហើយ ប្រភពនោះបានបន្តទៀតថា អ្នកក្រុងបាត់ដំបងមានការព្រួយយ៉ាងខ្លាំង ពីព្រោះតែ កាលណាបនល្បែងស៊ីសងកើតឡើងហើយ វាតែងតែកើតឡើងនូវអំពើឆក់ លួច ឬ ប្លន់ជាក់ជាមិនខានឡើយ ។ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង សំណូមពរដល់ លោក ងួន រតនះ អភិបាលខេត្ត បាត់ដំបង លោក អ៊ុច សុខុន ស្នង ការនគរបាលខេត្ត និង លោក មេបញ្ជាការអាវុធហត្ថខេត្ត សុំមេត្តា ចុះបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទរបស់ មេបន ល្បែង ឈ្មោះ (តាល់) នេះផង បើមិនបង្រ្កាបទេ មានន័យថា ទាំងអាជ្ញាធរខេត្ត និង ស្ថាប័នមានសមត្ថកិច្ចខេត្ត អាចទទួលលាភសក្ការៈពីមេបបនល្បែង ជាថ្នូរមិនបង្រ្កាបមែនឬយ៉ាងណា…?។ពលរដ្ឋរាប់ពាន់ពលរដ្ឋក្នុងមូលដ្ឋានខកចិត្តគឺមិនបង្ក្រាបបនល្បែងស៊ីងសងខុសច្បាប់នឹងមិនអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសំរាប់ថ្នាក់ដឹកនាំខេត្ត បាត់ដំបង។ សូមរំលឹកថា មេបនល្បែងទឹកភ្លៀងនោះមាន(ឈ្មោះ តាល់)បានបើកដំណើរការជាយូរឆ្នាំមកមិនខ្លាចញញើតនឹងសមត្ថកិច្ចតូចតាចឡើយ ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការការផ្សព្វផ្សាយក្នុងន័យស្ថាបនា៕ដោយ៖( រំដួលដងស្ទឹងសង្កែ).















































