សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញឈើរកស៊ីឈើថ្លើមពាសមេឃឈ្មោះស៊ាម គឹមទឹមជាមន្រ្តីយោធានៅតែមិនខ្លាចច្បាប់ដដែល!

ខេត្តក្រចេះ ៖ ជារៀង រាល់យប់ នៅតាម បណ្តោយ ផ្លូវជាតិ លេខ ៧A ឆ្ពោះទៅតាម បណ្តោយផ្លូវ ជាតិលេខ៧៣ ក្រចេះ ស្រុក ឆ្លូងគេតែងតែសង្កេតឃើញមានរថយន្តសាំងយ៉ុងកែរឆ្នៃ ត រីម៉កឬហៅថាសាំយ៉ុងខ្នាតយក្ស ដែលដឹក ឈើជាច្រើន ម៉ែត្រ គូប ក្នុងមួយ រថយន្តៗ ហើយ ក្នុងមួយ យប់មិន តិចជាង ៤០ គ្រឿង នោះទេ ហើយ មួយគ្រឿងៗ ផ្ទុកមិនតិចជា១០ ម៉ែត្រ គូបនោះដែរ រថយន្ត ទាំងនោះ ត្រូវបាន គេស្គាល់ យ៉ាងច្បាស់ ថាជារបស់លោក ស៊ាម គឹម ទឹម ជាមន្ត្រី យោធា​ថ្លើមពាស​មេឃរកស៊ីបទល្មើសព្រៃឈើល្បីឈ្មោះជាយូរឆ្នាំមកហើយ។ជាក់ស្តែងដូចជានៅយប់ថ្ងៃទី ២២ខែ ឧសភា ឆ្នំា២០១៩ នៅ​ចំណុចភូមិស្រែស្បូវ ឃុំ ក្បាលដំរី ស្រុក សំបូរ ខេត្ត ក្រចេះ មានឃ្លាំងឈើដ៏ធំមួយដែរគេដឹងថា ជាឃ្លាំងឈើរបស់លោក ស៊ាម គឹមទឹម «ហៅទឹម» ដែរជា​មន្រ្ដីយោធាវរៈ​សេនាតូច​លេខ​២​ដែល​ជាអ្នកមាន​អំណាច​ក្នុងទឹកដីនៃ​ខេត្តក្រចេះប្រហែលជា​លោក ស៊ាមគឹម ទឹម អាងខ្នង​បង្អែមដ៏រឹង​មាំជាមេសឹក​រងខេត្ត​ឈ្មោះ ណៃ តឹង ឡឹង ទេដឹង បានជាលោកស៊ាម គឹម ទឹម មិនដែល​ខ្លាចរអែងសមត្ថកិច្ចដែលពាក់ព័ន្ធ ឬមួយ​ជាមិត្ត​ជិត​ស្និ​ត​ជាមួយលោកសាន្ត​ ប៊ុនថាន មេប៉េអឹម​ខេត្ត​ក្រចេះ​នោះ​ឬយ៉ាងណាបានជាសកម្មភាពរកស៊ីឈើរបស់លោក ស៊ាម គឹម​ទឹម បាន​រលូន​មកដល់​សព្វថ្ងៃនេះ​។​ជាក់ស្តែងក្នុងថ្ងៃខាងលើនោះលោកទឹមអោយកូនចៅយករថយន្តសាំងយ៉ុងកែច្នៃយកមកលើកឈើដាក់ទាំងថ្ងៃដោយមិនញញើតនិងផ្លូវច្បាប់បន្តិចណាសោះឡើយដើម្បីដឹកចេញទៅចែកចាយបន្តរតាមរយៈរថយន្តសាំយ៉ុងកែច្នៃខ្នាតយក្សចេញពីក្នុងឃ្លាំងក្នុងមួយយប់ៗមិនតិចចាប់ពី ៣០ទៅ៤០គ្រឿងនោះទេ ហើយ​ចេញ​ពីចំណុច​ខាងលើឆ្ពោះ​ទៅខេត្តត្បូង​ឃ្មុំនោះ​តែ​ម្តង​មិនមានអ្វីមករារាំងនោះទេ។ឃ្លាំង​ឈើ​ដ៏ធំនេះ​ត្រូវបាន​គេ​ដាក់ការសង្ស័យថាគ្មានលិខិតស្នាមឬច្បាប់ទម្លាប់នោះទេ ដោយ​​សារតែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបាន លោកទឹម រៀប​ចំ​កញ្ចប់និងសែនព្រេនអស់ទៅហើយមើលទៅ ជាពិសេស លោក សាន្ត ប៊ុនថាន ដែលជាមេបញ្ជាការប៉េអឹមខេត្តក្រចេះ ដែលបានអួតក្ដែងៗថា មិន​អោយ​មានបទ​ល្មើស​ព្រៃឈើ​កើត​មាននៅក្នុងទឹកដីរបស់ខ្លួនឡើយ។

0011

ចំណែកលោក ទ្រី សុភក្ត្រ័ ប្រធាន​មន្ទីកសិកម្ម​ខេត្តក្រចេះ​មិនដែលមានបទបញ្ជារទៅមន្ត្រីក្រោមឱវាទអោយមានចំណាត់ការទៅលើបទល្មើសព្រៃឈើទាំងនេះម្តងណានោះទេ ប្រ​ហែល​​​​​​ជាលោក ទឹម យកដុល្លារ​បាំងមុខ​ជិតអស់ហើយ​មើល​ទៅនោះ តែបើ​សែនមិន​ត្រូវវិញ​ប្រហែល​ជាបិទជិត​ឈឹង​ដូច​កាលប៉ុន្មានខែមុនអញ្ចឹង តែបើ​សែន​ត្រូវហើយ​ទោះ​បីជា​មាន​សារព័ត៌មានចុះផ្សាយជាច្រើនអង្គភាពយ៉ាងណាក៏ដោយក៏អស់លោកសម្ថកិច្ចជំនាញទាំងនោះមិនខ្វល់នោះដែរ សំខាន់​បានប្រយោជន៍ដាក់ក្នុងហោប៉ៅ។ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីនៃខេត្តក្រចេះ សូមសំណូមពរទៅដល់ ថ្នាក់ដឹកនាំ​ ​និង ​រដ្ឋ​មន្ត្រីក្រសួងកសិកម្មមេត្តាជួយពិនិត្យមើលនៅក្នុងខេត្តក្រចេះមួយនេះផង បើមិន​ដូច្នេះ​នោះទេ​ច្បាស់​ជារលាយ​ហិនហោច​អស់​ក្នុង​ពេលដ៏​ខ្លីនេះជាក់​ជាមិនខាន​នោះឡើយ​ជាពិសេស​ទៀត​នោះសូមលោក ណៃ តឹងឡឹង ជាមេកើយរបស់លោក ស៊ាម គឹមទឹម សូមលោក​មើល​កូនចៅ​របស់​លោក​កំពុង​តែ​ប្រ​ព្រឹត្ត​ល្មើសច្បាប់នេះផងឬមួយ ស៊ាម គឹមទឹម​ ជាកូន​ចៅ​សំ​ណប់​​ចិត្ត​សំរាប់​រកប្រភព​សេដ្ឋកិច្ច​ជូនលោក។​រីឯលោកសាន្តប៊ុន ថាន្ត ជាមេប៉េអឹម​ខេត្តក្រចេះ​តែង​តែអួត​ក្តែងៗថា៖លោកមិនអោយកើតមានបទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះនោះទេថា តើ​លោក​មានវិធាន​ការបែប​ណាចំពោះ​មេឈ្មួញ ស៊ាម គឹមទឹម​នោះ។​ពាក់ព័ន្ធក្នុងករណីខាងលើនេះអង្គភាពយើងមិនអាចសុំការពន្យល់ពី ស៊ាម គឹម​ទឹម​ មូលហេតុគ្មាន​លេខទូរស័ព្ធ​នឹងអស់​លោកសមត្ថកិច្ចខាងលើដើម្បីសុំការបំភ្លឺបានឡើយ។អង្គភាពរង់ចាមការបកស្រាយរៀងរាល់ម៉ោងធ្វើការស្របតាម​ច្បាប់​ស្តី​អំ​ពី​របប​សារព័ត៌មាននៃព្រះរាជានាចកម្ពុជា៕ដោយ៖( រំដួលក្រចេះ)

0022

9909

122

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment