សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ងួន រតនះ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង គួរតែមើលអភិក្រមទាំង០៥របស់ សម្តេចតេជោ ផងទាន!

ខេត្ត ​បាត់ដំប​ង៖បើតាមសេចក្តីរាយការណ៍មកឲ្យដឹងថា ឥឡូវនេះបនល្បែងស៊ីសងគ្រប់ប្រភេទ របស់  លោក តាល់ ក្នុងខេ​ត្តបាត់​ដំបង​ចាប់ផ្តើម​ទទួលអតិថិជន​ហើយបណ្តើរៗគឺ​ស៊ីសងទឹក​ភ្លៀង​ភ្នាល់​ដា​ក់​លុយ​ចាញ់ឈ្នះរា​ប់ពាន់ម៉ឺន​ដុល្លា។ ល្បែង​ទឹកភ្លៀង​ខាងលើ​នេះ​បានប្រឆាំ​ងនឹង​នឹងអនុសា​សន៍នឹង​សម្តេច ក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋ​ក្រសួង​មហា​ផ្ទៃ  ពីព្រោះ សម្តេច​ចាត់​​ទុកថា៖​(ល្បែងស៊ីសង​គ្រប់ប្រភេទជាល្បែ​ងខុសច្បាប់ ហើយ​វាផ្ទុ​យនឹងភូមិ /ឃុំមា​នសុវត្ថិភា​ព០៩​ចំណុច​ថែ​មទៀតផង។ ​ដែលអាចកើតមានឡើងនូវអំពើ​ចោ​រកម្ម លួច​ឆក់នឹងប្លន់ ម៉្យាង​ទៀត​​ វា​អាចនឹង​ប្រើអំពើ​ហឹង្សា​ក្នុ​ង​គ្រួសា​រ ​ដោយ​បនល្បែ​ងស៊ីសង ហើយថែមទាំងចាញ់​លុយអស់​ទៅ​ជំរិត​ទារលុយពីប្រពន្ឋឬកូនទៀតផង។ ចំណែក​ល្បែងទឹក​ភ្លៀងភ្នាល់​ដាក់​លុយ នៅចំណុ​ចវាល​ស្រែ​មួយពាន់ ស្ថិត​ក្នុងសង្កាត់​ អូរចារ ក្រុង​​​ បាត់ដំប​ង ខេត្ត បាត់ដំបង​កំពុងតែ​បានដំណើ​រកា​រអស់រយជាច្រើនឆ្នាំមក​ហើយ ។

 

 

001 002

ឥឡូវនេះ មេបនល្បែងដែលល្បីល្បាញទូទាំងប្រទេសនោះ​មាន​ឈ្មោះ ថា​៖ ( តាល់​ ) កំពុងតែ បើកល្បែង លេងស៊ីសង គ្រប់​ប្រភេទ​មានដូចជា​៖ បៀរ អាប៉ោង គ្រាប់អំពិល នឹង​ល្បែង​ភា្នល់ទឹក​ភ្លៀងយ៉ាងគគ្រឹកគគ្រេង មិនមាន​ស្ថាប័ន​ណា​ចេញមុខ​មាត់​ដើម្បី​យកស្នាដៃនៅឡើយទេ។​បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុង បាត់ដំបង​បាននាំគ្នានិយាយថា ៖ ឲ្យតែរដូវវស្សាចូលមកដល់​ឬមុនបន្តិច មេបនល្បែង​ដ៏ល្បី ឈ្មោះ(តាល់)​នេះតែង​តែងចាប់​បើកភ្នាល់​ល្បែងទឹកភ្លៀងជារៀលរាល់ឆ្នាំហើយ ប្រភពនោះ​បានបន្ត​ទៀត​​​ថា ​អ្នកក្រុងបាត់ដំបង​មានការព្រួយយ៉ាងខ្លាំង  ពីព្រោះ​តែ  កាលណាបនល្បែងស៊ីសងកើតឡើងហើយ  វា​តែងតែ​កើត​ឡើងនូវអំពើឆក់ លួច​ ឬ​​ ប្លន់ជាក់ជាមិនខានឡើយ ។

003 004

ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង សំណូមពរដល់ លោក ងួន រតនះ អភិបាលខេត្ត​ បាត់ដំបង ​លោ​ក អ៊ុច ​សុខុន  ស្នង ការនគរបាលខេត្ត​ និង លោក មេបញ្ជាការអាវុធហត្ថខេត្ត សុំមេត្តា ចុះបង្រ្កាបបនល្បែងស៊ីសងគ្រប់ប្រភេទរបស់ មេបនល្បែង ឈ្មោះ (តាល់) នេះផង បើមិនបង្រ្កាបទេ មានន័យថា ទាំង​អាជ្ញាធរខេត្ត​​ និង ស្ថាប័នមានសមត្ថកិច្ចខេត្ត អាចទទួល​លាភ​សក្ការៈពីមេបបនល្បែង ជាថ្នូរមិន​បង្រ្កាបមែន​ឬយ៉ាង​ណា…?​។ ពល​រដ្ឋរាប់ពាន់​ពលរដ្ឋក្នុង​មូលដ្ឋានខក​ចិត្តគឺមិនបង្ក្រាបប​នល្បែងស៊ីងស​ង​ខុសច្បាប់​នឹងមិនអនុវត្តន៍​តាម​បទបញ្ជា​របស់ប្រមុខរដ្ឋាភិបាលកម្ពុជាសំរាប់ថ្នាក់ដឹកនាំខេត្ត បាត់ដំបង​។ ​សូមរំលឹកថា មេបនល្បែង​ទឹក​ភ្លៀង​នោះមាន​(ឈ្មោះ តាល់)បានបើកដំណើរ​ការជាយូរឆ្នាំមក​មិនខ្លាចញញើ​តនឹង​សមត្ថកិច្ចតូចតា​ចឡើយ​  ​។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការការផ្សព្វផ្សាយក្នុងន័យស្ថាបនា៕ដោយ៖( ​រំដួល​ដងស្ទឹង​សង្កែ).

005 007

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment