សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បុរសពីរនាក់់បើកម៉ូតូបុកគូទរថយន្តហាយលេនឌើមួយគ្រឿង បណ្តាល អោយរងរបួសធ្ងន់

ខេត្តតាកែវ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ០៣ ត្រង់ចំណុចខាងជើងផ្សារអង្គតាសោម ក្នុងភូមិព្រៃរុំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ តាមប្រភពកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយលេនឌើ បើកបរពីទិសជើងទៅត្បូង រួចបានបត់ស្ដាំ ឆ្លងផ្លូវចូលទៅលាងឡាន ។

ចំណែកម៉ូតូបើកបរពីត្បូងទៅជើង បញ្រ្ចាសទិសគ្នា ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកេីតហេតុ ក៏បានបុកគូទរថយន្តបណ្តាលអោយរងរបួសធ្ងន់ ។

 

សមត្ថកិច្ចចរាចរណ៍បានអោយដឹងថា ហេតុការគ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី10ខែមករា ឆ្នាំ2017 វេលាម៉ោង8:10នាទី ដោយម៉ូតូបុកគូទរថ យន្ត នៅពេលរថយន្តបត់ស្តាំឆ្លងផ្លូវចូលលាងឡាន  ។

សមត្ថកិច្ចអោយដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ចិត្រ្តា ភេទប្រុស អាយុ20ឆ្នាំ មានទីលំនៅភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។   បើកបរ ម៉ូតូម៉ាកគុបហាជ្រុង ពណ៍ទឹកបិច គ្មានស្លាកលេខរួចក៏បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គតាសោម ចំណែកអ្នកបើកបររថយន្តមានឈ្មោះ សូត្រ រ៉ាវី ភេទប្រុស អាយុ27ជាកសិករ មានទីលំនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ  បេីកបររថយន្តម៉ាកហាយឡេនដរ័ ពណ៑ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2U— 9421   (រងការខូចខាតផ្នែកខាងក្រោយ)រីឯម៉ូតូនិងរថយន្តក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍កំពុងសម្របសម្រួល ៕ ដោយង៉ែត សុគន្ធី

 

IMG-20170110-WA0071IMG-20170110-WA0047

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment