សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក វេង សាខុន រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកព្រៃឈើមេត្តាជួយមើលកូនចៅផងទាន!

ខេត្តមណ្ឌលគិរីៈថ្ងៃពុធ ១០រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមអ្នកបើករថយន្តដឹកឈើចេញពីសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនគ្រឿងនាំគ្នាមកផ្ដុំគ្នាជិតសាលាស្រុកកែវសីមាដើម្បីធ្វើការតវ៉ាជាមួយមន្រ្តីមេព្រៃសង្កាត់និងមេព្រៃផ្នែកស្រុកកែវសីមាក្រោយពីក្រុមមេព្រៃខាងលើដាក់កំណត់អោយបង់ប្រាក់១០ម៉ឺនរៀលក្នុង១គ្រឿងជាថ្នូរជាមួយនិងការមិនបង្ក្រាប។ក្នុងគោលបំណងនៃម្ចាស់
រថយន្តសាំយ៉ុងបានតវ៉ាសូមកុំឲ្យលោកនាយទាំងពីរគឺលោកជុយសុឃាងនិងលោកស្រ៊ុនឈួនយកលុយពីពួកគាត់ច្រើនពេកគាត់អះអាងថាក្នុងឡាន១មួយគ្រឿងដែលដឹកទ្វាបង្អូច៥ទៅ៦វង់តម្រូវឱ្យបង់លុយជូនលោកទាំងពី២០ដុល្លារជាថ្នូរនៃការមិនបង្ក្រាបពួកគាត់សំណូមពរអោយលោកមេព្រៃផ្នែកនិងមេព្រៃសង្កាត់ជួយបន្ធូបន្ថយចំពោះការដាក់កំណត់អោយបង់ប្រាក់ច្រើនរបៀបនេះ ហើយពួកគាត់បន្តថាមួយកន្លែងៗ១ម៉ឺនទៅ២ម៉ឺនបានហើយ។បើតាមការលើកពីប្រជាពលរដ្ឋថារយះពេលជាច្រើនឆ្នាំកន្លងមករថយន្តដែលដឹកទ្វារដឹកបង្អួចភាគច្រើនចាប់លែងៗរហូតដល់មានការដាក់កំណត់នូវតំលៃមកលើពួកគាត់យ៉ាងដូច្នេះតែក៏ជាទំលាប់ជាច្រើនឆ្នាំមកហើយដែរទើបតែថ្មីៗនេះក្រុមអ្នកដឹកឈើកែច្នៃធ្វើការតវ៉ាព្រោះតែ លោកនាយទាំងពីរគាត់កំណត់អោយបង់លុយច្រើនពេក។ពាក់ព័ន្ធខាងលើនេះអង្គភាពយើងមិនសុំការពន្យល់ពីមន្រ្តីទាំងពីរនាក់បាន មូលហេតុគ្មានលេខ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ (នៅមានត).

001 002

Filed in: ព័ត៌មានថ្មីៗ, សង្គម

Leave a Reply

Submit Comment