សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងអសមត្ថភាពក្នុងការតបង្រ្កាបល្បែងស៊ីសងបៀរអាប៉ោងនឹង ភ្នាល់ទឹកភ្លៀងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខន តើក្រសួងមហាផ្ទៃគួរតែមានចំណាត់ការបែបណា?

ខេត្តបាត់ដំបង ៖ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខន នឹងល្បែងភ្នាល់ទឹកភ្លៀងដែលស្ថិតនៅចំណុចវាលស្រែមួយពាន់ក្នុងសង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបងតើសមត្ថកិច្ចក្រុងបាត់ដំបងហ៊ានបង្ក្រាបឬមួយយ៉ាងណាដែរ?។
ដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ហើយជាថ្នូមិនបង្ក្រាបនឹធ្វើមិនដឹងមិនឮ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបនោះឡើយ។នេះមកពីអំណាចទឹកប្រាក់ពីអំណាចទឹកលុយរបស់លោកតាល់និងលោកខន។ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃហាក់បីដូចជាស្ថាប័នពាក់ព័ន្ធក្នុងក្រុងបាត់ដំបងមិនយកចិត្តទុកដាក់ទល់តែសោះ។ ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួចចោរប្លន់ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរពោលគឺល្បែងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះ
ជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងបានគ្នារិះគន់ទៅលើលោកអភិបាលខេត្តបាត់ដំបងនិងលោកស្នងការស្នងការថ្មីព្រមទាំងមេប៉េអឹមថ្មី អសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេបនល្បែងដុះស្លែ គឺ លោក តាល់ និង លោក ខន ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀរអាប៉ោងរបស់លោកតាល់និង លោក ខននេះ?។កុំធ្វើអោយភូមិឃុំមានសុវត្ថិភាព៩ចំណុចបរាជ័យ។បើតាមប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹមប្រាប់ថាលោកតាល់និងលោកខនបានបង់លុយរត់ការជូនស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេ ហើយអ្នកញៀនល្បែងនោះបានបន្តទៀតថា សូម្បីតែលោក អភិបាលខេត្ត លោកស្នងការ មេប៉េអឺមខេត្តក៏មិនហ៊ានបង្រ្កាបល្បែងស៊ីសងដុះស្លែរបស់អ្នកទាំងពីរដែរ។ បើយោងតាមប្រភពចុងក្រោយបាននិយាយថាមេបនល្បែងម្នាក់ក្នុងចំណោម២នាក់គឺលោកខន បាននិយាយមិនខ្លាចទេពួកកាសែតចង់ផ្សាយស្អីក៏ផ្សាយទៅនិងបានជេរប្រមាថអ្នកថែមទៀតផង លោក ខនអះអាងថាបានបង់លុយរត់ការរួចរាល់ហើយ។ប្រភពពីប្រជាពលរដ្ឋបានិយាយថាចាប់តាំងពីល្បែងភ្នាល់ទឹកភ្លៀងមានបង្កប់បៀរអាប៉ោងលេងជារាល់ថ្ងៃនេះ គឺមានការកើតចោរជាបណ្តើរកើតចោរលួចបណ្តើរហើយ ហើយប្រភពនោះបន្តទៀតថាពួកគាត់សព្វថ្ងៃនេះមានការព្រួយបារម្ភខ្លាំងណាស់ដោយសារតែមានល្បែងស៊ីសងកើតឡើងបែបនេះ។ ពួកគាត់ទទូចសូមអំពាវនាវ ដល់ សម្តេច ក្រឡា ហោម ស ខេង ឧបនាយកមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្តផងទានពីព្រោះសព្វថ្ងៃនេះល្បែងរីកដូចផ្សិតគ្មានអ្នកបង្រ្កាបឡើយ ដូច្នេះសម្តេច ក្រឡាហោម មេត្តាជួយពួកគាត់យើងខ្ញុំផង៕អង្គភាព
យើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(បុបា្ផក្រុងបាត់ដំបង).

 

222023130071921

Filed in: សង្គម

Leave a Reply

Submit Comment