សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ទី ប៊ុនឡង់រាសីខ្ពស់ ខណៈពេល លោក គុណ ញឹម មានបារមីខ្សោយជាង ដូច្នេះធ្វើអ្វីៗស្រេចតែចិត្ត!

ប៉ៃលិនៈថ្មីៗនេះ លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ ដោយមិនខ្វល់ថ្នាក់លើឡើយធ្វើយ៉ាងណាឲ្យតែមានប្រយោជន៌ដាក់ហោប៉ៅ។ការដែលលោក ទី ប៊ុនឡង់ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺដោយមានការឃុបឃិតបើកដៃពីសំណាក់ លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្ត ប៉ៃលិន ផងដែរ ទើបអ្វីៗដំណើរការយ៉ាងរលូនធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។មន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថាទំនងជាលោកទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក គយ ហើយមើលទៅ ទើបលោក គុណ ញឹម មិនហ៊ានដុះក្អែលលោកទី ប៊ុនឡង់ អ្វីបន្តិចសោះតែម្តងធ្វើឲ្យលោក ទី ប៊ុនឡង់ កាន់តែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញចំណូលពន្ធរដ្ឋតាមអំពើចិត្តកាន់តែខ្លាំង។សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំមួយចំនួនបានបង្ហើបឲ្យដឹងថាឈ្មួញជាច្រើននាក់កំពុងសម្រុកនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនដោយបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗព្រោះអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំដោយមិនខ្វល់ពីការប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយអ្វីនោះទេ ។ប្រភពបានឲ្យដឹងទៀតថាអ្នកដឹកកសិផលដូចជា ផ្លែស្វាយចេញទៅស្រុកសៀមត្រូវបង់លុយក្នុងមួយរទេះចាប់ពី៥.០០០រៀល ក្នុង១រ៉ឺម៉កចាប់ពី១០.០០០រៀលទៅ១៥.០០០រៀល ចំណែកអ្នកដឹកតាមរថយន្តនីសាន់រថយន្តសាំយ៉ុង ឬរថយន្តកូរ៉េ ត្រូវបង់លុយពី២០.០០០រៀល
ដល់៣០.០០០រៀល ទើបអាចឆ្លងដែនចូលស្រុកថៃបាន។ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រំ បង់ពន្ធត្រឹមតែ ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវបង់ចូលក្នុងហោប៉ៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនិងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន តែម្តង ។ លោក គុណ ញឹម អគ្គនាយក គយ និងរដ្ឋាករជាពិសេសលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងសង្ងំធ្វើមិនដឹងមិនឮ ទុកឲ្យលោក ទី ប៊ុនឡង់ធ្វើព្យុះភ្លៀងប៉ះពាល់ដល់ចំណូលជាតិ និងកិត្តិយសថ្នាក់ដឹកនាំទៀតនោះទេគួរតែមានការផ្លាស់ប្តូរមន្ត្រីថ្មីដើម្បីសាងភាពស្អាតស្អំជូនសង្គមជាតិឡើងវិញ។បើយោងតាមអភិក្រមរបស់រារដ្ឋាភិបាលបានដាក់ចេញនូវចំនួនប្រាំចំណុចទី១៖ងូត ទី២៖ ដុះក្អែល ទី៣៖ ឆ្លុះកញ្ចក់ ទី៤៖ ព្យាបាល នឹងទី៥៖ វះកាត់សាច់ស្អុយចោល ប៉ុន្តែទៅវិញ លោក ទី ប៊ុនឡង់នៅផ្គើនអនុសាសន៍ដ៏
ថ្លៃថ្លារបស់សម្តេចតេជោ ។ពាក់ព័ន្ធករណីខាងលើ លោក ទីប៊ុនឡង់ សុំការបំភ្លឺបានទេ មូលហេតុគ្មានលេខ ។អង្គភាពរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (យាយទេព).

001 002 003 004

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment