សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រមណីយ៍ដ្ឋានអេកូទេសចរណ៍តូចធំក្នុងខេត្តស្ទឹងត្រែងជាងឆ្នាំមុនៗ

ខេត្តស្ទឹងត្រែងៈពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅក្នុងខេត្តគេបានសង្កេតឃើញថាទីកន្លែងរមណីយ៍ដ្ឋានអេកូទេសចរណ៍ទាំងតូចនឹងធំសម្រាប់ឱ្យភ្ញៀវទេសចរមកលេងកម្សាន្តមានការកកើតឡើងជាច្រើនកន្លែងនៅតាមបណ្តាស្រុកភូមិ និងនៅតាមដងទន្លេមេគង្គទន្លេ
សេសាននឹងទន្លេសេកុង ក្នុងនោះដែល ឃើញថាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តនៅតាមកន្លែងរមណីយ៍ដ្ឋានអេកូទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុង២០១៨នេះ មានចំនួនយ៉ាងច្រើនកោះករជាងឆ្នាំមុនៗ ។តាមការលើកឡើងពីភ្ញៀវទេសចរណ៍ដែលបានមកលេងកម្សាន្តនៅតាមរមណីយ៍ដ្ឋានតូចធំក្នុងខេត្តឃើញថានៅក្នុងខេត្តស្ទឹងត្រែងមានទីកន្លែងរមណីយដ្ឋានអេកូទេសចរណ៍តូចធំបានកកើតជាច្រើនកន្លែងដូចជាទឹកធ្លាក់សុភ័ក្រ្តមិត្ត រមណីយ៍ដ្ឋានជួរវែងនៅទន្លេមេគង្គរមណីយ៍ដ្ឋានកោះខ្សាច់សេកុង នៅទន្លេសេកុងនិងរមណីយ៍ដ្ឋាន បុប្ផាភ្លុក ជួរចាប នៅទន្លេសេសាននិងមានឈ្មោះរមណីយ៍ដ្ឋានផ្សេងៗជាច្រើនទៀតនៅតាមដងអូរនិងតំបន់ព្រៃភ្នំ ។ ភ្ញៀវទេសចរណ៍ដដែលបានបញ្ជាក់ថាទីកន្លែងទេសចរណ៍បែបធម្មជាតិមានទាំងជីវៈចម្រុះ សត្វបក្សាបក្សី ហ្វូងមច្ឆាជាតិ សត្វផ្សោត ត្រីប៉ាសេអ៊ីនិងមានប្រាំងប្រាសាទបូរាណតូចធំជាស្នាដៃរបស់បុព្វបុរសខ្មែរយើង បានបន្សល់ទុកឱ្យកូនចៅក្មេងៗជំនាន់ក្រោយៗបានឃើញ ទាំងនេះហើយគឺជាសក្តានុពលរបស់អ្នកខេត្តស្ទឹងត្រែងគ្រាន់បានបង្អួតគេឯងនិងជាកេរ្តិ៍តំណែលមួយដែលតំណាងឱ្យអត្តសញ្ញាណនៃខេត្តស្ទឹងត្រែង ។
ជុំវិញរឿងនេះដែរ លោក មាន សុខគឿនអនុប្រធានមន្ទីរទេសចរណ៍និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍បានប្រាប់ឱ្យដឹងថា រមណីយ៍ដ្ឋានអេកូទេសចរណ៍តូចធំក្នុងខេត្តគឺបានកកើតឡើងមានចំនួនច្រើនពិតប្រាកដមែនហើយចំពោះកំណើនភ្ញៀវទេសចរណ៍ជាតិក្នុងឆ្នាំនេះឃើញថាមានចំនួនទៅដល់៤០៥៥១នាក់មានន័យថាកើនឡើងជាឆ្នាំមុនៗដល់១៧៧៩នាក់តែដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិក្នុងឆ្នាំនេះវិញមាន
ចំនួន៥៣នាក់មានន័យថាឆ្នាំនេះថយចុះ២៧២៤នាក់ ។ នេះសរុបទិន្ន័យរបស់ភ្ញៀវជាតិនិងអន្តរជាតិក្នុងរយៈពេលបីថ្ងៃនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយចំពោះរមណីយ៍ដ្ឋានអេកូទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែងសរុបមានចំនួន២១កន្លែងអញ្ចឹងបើប្រៀបធៀបកាលពីឆ្នាំ២០១៧និងក្នុងឆ្នាំ២០១៨នេះ យើងឃើញថាមានភ្ញៀវជាតិនិងអន្តរជាតិ មានការកើនឡើងជាឆ្នាំ២០១៧ ។ លោកបានបញ្ជាក់ថា ក្នុងការមានភ្ញៀវកើនឡើងនោះគឺដោយសារតែស្រុកទេសរបស់យើងមានសុខសន្តិភាពស្ថេរភាពក្នុងការដើរហើរទៅលេងពីខេត្តមួយទៅខេត្តមួយបានសុខស្រួលគឺប្រទេសរបស់យើងមានការរីកចំរើនមានទាំងការអភិវឌ្ឍន៍ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាមទាំងផ្ទះសំណាក់រួមនិងសណ្ឋាគារតូចធំព្រោងព្រាតរួមនិងមានរមណីយ៍ដ្ឋានមានសេវាកម្មម្ហូបអាហារកន្លែងស្នាក់នៅមានតម្លៃសមរម្យទៀតផង ។
សូមបញ្ជាក់ផងដែរ រមណីយ៍ដ្ឋានមានក្នុងខេត្តស្ទឹងត្រែងមានចំនួន២០កន្លែង ទី១៖ រមណីយ៍ដ្ឋានសហគមន៍ ព្រះរំកិល សរុបភ្ញៀវជាតិ និង អន្តរជាតិ ដែលបានមកលេងចំនួន៣ថ្ងៃ ២៧៥២នាក់ ទី២៖សហគមន៍អូរស្វាយ សរុបមានភ្ញៀវ ចំនួន១៤៤នាក់ ទី៣៖សហគមន៍អូរឫស្សីកណ្តាល សរុបមានភ្ញៀវចំនួន៧៨៩៨នាក់ ទី៤៖រមណីយ៍ដ្ឋានជួរចាប សរុបមានភ្ញៀវចំនួន៣២១៩នាក់ ទី៥រមណីយ៍ដ្ឋានកោះខ្សាច់សេកុង សរុបបីថ្ងៃមានភ្ញៀវចំនួន២៨៧៩នាក់ ទី៦៖រមណីយ៍ដ្ឋានជួរវែង មានភ្ញៀវចំនួន៨១៥នាក់ ទី៧៖រមណីយ៍កោះនាងខៀវ មានភ្ញៀវចំនួន៣០០នាក់ ទី៨៖រមណីយ៍ដ្ឋានបក្សីមេគង្គ មានភ្ញៀវចំនួន៩៥៨នាក់ ទី៩៖រមណីយ៍ដ្ឋានបុប្ផាភ្លុក មានភ្ញៀវ ចំនួន៣៨៥៨នាក់ ទី១០៖សហគមន៍កោះព្រះមានភ្ញៀវមកលេងចំនួន៣៦៤នាក់ ទី១១ ៖ សហគមន៍កោះហានមានភ្ញៀវមកលេងចំនួន២៥៣នាក់ទី១២៖រមណីយ៍ដ្ឋានកោះខេ មានភ្ញៀវមកលេងចំនួន៧៦៤៤នាក់ ទី១៣៖រមណីយ៍កោះខឌិន មានភ្ញៀវចំនួន៣៤៨០នាក់ទី១៤៖រមណីយ៍ដ្ឋានកោះភ្ញៀវ មានចំនួន២០៨២នាក់ ទី១៥៖រមណីយ៍ដ្ឋានលីទុនជីមានភ្ញៀវចំនួន២១៤នាក់ ទី១៦៖រមណីយ៍ដ្ឋានកោះឡូន មានភ្ញៀវចំនួន១២០០នាក់ទី១៧រមណីយ៍ដ្ឋានចំការក្រូច មានភ្ញៀវចំនួន១៩១០នាក់ ទី១៨៖រមណីយដ្ឋានសម្រស់ទន្លេសៀមប៉ាង មានភ្ញៀវចំនួន២៦០នាក់ ទី១៩៖រមណីយ៍ដ្ឋានបុប្ផាកែងញ៉ៃ មានភ្ញៀវចំនួន២០៤នាក់ និងទី២០ហៅថារមណីយ៍ដ្ឋានកោះធំ មានភ្ញៀវមកកម្សាន្តលេងមានចំនួន២២៣នាក់ សរុបរមណីយ៍ដ្ឋានទាំង២០កន្លែងទាំងអស់នោះគឺមានភ្ញៀវជាតិ និង អន្តរជាតិមានចំនួន៤០៦៥៧នាក់ ។គួររំលឹកថានៅតាមភូមិជនបទអាចបន្តលេងដល់ថ្ងៃទី១៩ដល់២០ខែ មេសា នេះទើបចប់ ដោយបង្កឡើងដោយមានការចាក់ ធុងបាស់រាំលេងកំសាន្តនៅតាមទីវត្តអារ៉ាមនិមួយៗនឹងនៅតាមរម្មណីយ៍ដ្ឋាន ក៍ដូចគ្នាមានការហូបចុកសើចហូរសប្បាយ ជាលក្ខណៈគ្រួសារទៅតាមកញ្ចុះជាក្រុមៗ ខ្លះក្រាលកន្ទេលអង្គុយតាមដើមឈើ មាត់ទឹកគួរជាទីទស្សនាផងដែរ យ៉ាងសប្បាយរីករាយមិនបង្កអសន្តិសុខនឹងមិនរំខានដល់សមត្ថកិច្ចនោះឡើយ។ក៍ប៉ុន្តែវាមានកន្លែងចន្លោះប្រហោងខ្លះចំពោះភ្ញៀវដែលមកលេងកំសាន្តគួរតែជួយថែរក្សាអនាម័យកាកសំណល់ដែលខ្លួនបរិភោគរួចត្រូវចេះវេចខ្ចប់មិនត្រូវបោះចោលពាសវាលពាសកាល ជាពិសេសចោលបណ្តែតតាមទឹកក៍មាន វាអាចនាំឲ្យបាត់បង់សម្រស់ទីក្រុងនឹងប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នាផងដែរ៕ដោយ៖ ( រំដួលក្រុងស្ទឺងត្រែង )

002 003 001 - Copy

Filed in: សង្គម

Leave a Reply

Submit Comment