សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់និងរបួសធ្ងន់ បានទទួលអំណោយរពីលោកឧត្តមមសេនីយ៍ អៀង វ៉ាន់ឌី

ខេត្តស្ទឹងត្រែង:ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិ កាំងមេម៉ាយ សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ដែលបានរងគ្រោះថ្នាក់ចរាណ៍រហូតដល់ស្លាប់កូនស្រីអាយុ2ឆ្នាំម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធបានរងរបួសធ្ងន់ត្រង់ជើងចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យនោះ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែ ចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី20 ខែមីនា ឆ្នាំ ២០១៨ នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែង បានអនុញ្ញាតអោយលោកវរ:សេនីយ៍ឯក ដួង វិចិត្រ
មេបញ្ជាការរងដឹកនាំអំណោយដើម្បីទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។
ក្នុងឱកាសនោះលោកវរ:សេនីយ៍ ដួង វិចិត្រ បានអោយដឹងថា ដោយមើលឃើញពីភាពលំបាករបស់ក្រុមគ្រួសារជនរងគ្រោះផងហើយពេលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដែលបណ្តាលអោយកូនមានតែម្នាក់បានស្លាប់ និងម្តាយរបួសធ្ងន់បន្ថែមទៀត ទើបលោកឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាអោយលោកដឹកនាំអំណោយយកមកជួយក្រុមគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខ។ហើយលោកបានបន្តទៀតថាអំណោយទាំងនេះថ្វីដ្បិតថាវាតិចតួច តែវាជាការចូលរួមចែករំលែកនូវទុក្ខលំបាកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួបការលំបាក ពិតមែនហើយវាក៏អាចបានជួយដោះទ័លបានមួយផ្នែកតូចផងដែរ។អំណោយរបស់លោកឧត្តមសេនីយ៍មេបញ្ជាការរួមមាន៖អង្ករ ទឹកត្រី មីទឹកសុទ្ធ ម៉ុង និងថវិការមួយចំនួនទៀត។គួររំលឹកថា កាលពីថ្ងៃទី19 ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តដឹកដី នៅភូមិ បាចុង សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង។ដែលហេតុការណ៍នេះបណ្តាលអោយក្មេងស្រីអាយុ2ឆ្នាំម្នាក់បានបែកក្បាលស្លាប់ហ្នឹងកន្លែង ចំណែកឯម្តាយបានរងរបួសធ្ងន់ធ្ងរ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។រីឯតៃកុងនិងរថយន្តដឹកដីខាងលើត្រូវបានកម្លាំងអាវុធហត្ថស្ទាក់ចាប់បាន យកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។ដោយ៖ ( លោក វង្ស សុភី).

001 002 003

Filed in: សង្គម

Leave a Reply

Submit Comment