សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមឧកញ៉ាគង់ គ្រឹង និង លោជំទាវ ម៉ានសារ៉ស់ជូនអំណោយរថយន្តសារ៉ែនមួយគ្រឿងដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលស្រុកស្នួល

ខេត្តក្រចេៈនៅព្រឹកថ្ងៃសៅរ៍ 1កើត ខែ ចែត្រ ឆ្នាំរកា នព្វស័ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៧ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង១៥នាទី ឯកឧត្តមឧកញ៉ា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស់ បានផ្តល់អំណោយរថយន្តមួយគ្រឿងជូនមូលដ្ឋានកងរាជ្យអាវុធហត្ថស្រុកស្នួលខេត្តក្រចេះតាមសំណើរ របស់លោក អ៊ុល ឆាយ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួលដែលខ្វះខាតនូវមធ្យោបាយសំរាប់បំរើការងារតាមមូលដ្ឋាន។ឯកឧត្តមឧកញ៉ា គង់ ក្រឹង បានមានប្រសាសន៍ថា អំណោយរថយន្តមួយគ្រឿងខាងលម៉ាកTOYOTACAMARY ឆ្លាមត្រូវបានបំពាក់ទៅដោយភ្លើងប្រភេទឡានសារ៉ែនប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលខេត្តក្រចេះក្នុងគោលបំណងដើម្បីបំរើការងារសន្តិសុខនឹងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដើម្បីភូមិ-ឃុំ មានសុវត្ថិភាពនិងបង្ក្រាបបទល្មើគ្រឿងញៀននិងបទល្មើសព្រៃឈើក្នុងស្រុកស្នួលខេត្តក្រចេះទាំងមូល។លោក អ៊ុល ឆាយ មេបញ្ជាការកងរាជអាវុធហត្ថបានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧកញ៉ា គង់ ក្រឹងនិងលោកជំទាវ ហើយបានថ្លែងអំណអរគុណយ៉ាងជ្រៀលជ្រៅចំពោះអំណោយខាងលើនេះ។លោក មេបញ្ជាការបានថ្លែងបន្តទៀតថានឹងខិតខំថែទាំអំណោយនេះអោយបានល្អហើយសន្យាថានិងយកទៅបំរើការអោយចំគោលដៅដើម្បីថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋនឹងបទល្មើសផ្សេងៗដែលកើតមាននៅក្នុងស្រុកស្នួលអោយបានល្អប្រសើរឡើង។ហើយជាពិសេសសំរាប់ទទួល
គណ:ប្រតិភូជាន់ខ្ពស់ដែលមកទស្សន:កិច្ចនៅទីនេះ។ក្រោយការប្រគល់នឹងទទួលអំណោយពីឯកឧត្តមឧកញ៉ា និង លោកជំទាវរួចហើយក៏បានជូបសំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការរងនិងកងកំលាំងរាជអាវុធហត្ថស្រុកហើយបានផ្តាំផ្ញើរឲ្យខិតខំបំរើការជូនប្រជាពលរដ្ធអោយមាបភាពកក់ក្តៅទន្ទឹមនឹងប្រទេសជាតិយើងកំពុងមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖( លោក​ គូន).

001 002 003

Filed in: សង្គម

Leave a Reply

Submit Comment