សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដមួយកន្លែង

ខេត្តស្ទឹងត្រែងៈ នៅវេលាម៉ោង10នឹង45នាទីថ្ងៃព្រហស្បតិ៍ ១៥រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី16 ខែមីនា ឆ្នាំ 2018 មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងលដែលមានទ្រព្យសម្បត្តិរួមមានមាស2ជីលុយសុទ្ធ90ម៉ឺនរៀលនិងសម្ភារ:ផ្សេងៗទៀត។នៅចំណុចខាងលិចសាលាវិទ្យាល័យសៀមប៉ាងចម្ងាយប្រហែល50mម្ចាស់ផ្ទះឈ្មោះចាន់ស៊ីដា ភេទ ស្រី អាយុ 64ឆ្នាំជាស្រ្តីមេម៉ាយ រស់នៅភូមិ សៀមប៉ាង ឃុំ សេកុង ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង។ មុនពេលកើតហេតុគាត់បានរៀបរាប់ថា គាត់ដុតធូបហើយក៏ទៅវត្តព្រោះជាថ្ងៃសិលពេលមកដល់ផ្ទះម៉ោង10ក៏បោកខោអាវបោកហើយក៏ទៅទិញម្ហូបនិងបង្អែមនៅខាងក្រៅផ្ទះហើយពេលនោះគាត់ឮអ្នកជិតខាងស្រែកប្រាប់គាត់ថាម៉ីងភ្លើងឆេះផ្ទះម៉ីងហើយពេលនោះគាត់ក៏បានរត់ទៅមើលពេលនោះឃើញអ្នកជិតខាងយកទុយោខ្នាតតូចមកបាញ់ពន្លត់អស់រយះពេល15ទៅ30នាទីដល់ពេលទប់មិនឈ្នះទើបហៅរថយន្តពន្លត់អគ្គីភ័យពេលក្រុមពន្លត់អគ្គីភ័យមកដល់ឃើញភ្លើងឆេះអស់70%បាត់ទៅហើយបានប្រើទឹកអស់ចំនួន1ឡាន។អ្នកម៉ីងបានប្រាប់ក្រុមការងារpvhtvថារូបគាត់ក៏បានចិញ្ចឹមចៅកំព្រា4នាក់ផងដែរហើយចៅកំព្រាម្នាក់បានមានគ្រួសាររួចហើយនៅសល់តែ3នាក់ទាំងអស់ប្រុស2ស្រី2៕ដោយ៖ (លោកវង្ស សុភី ).

Filed in: សង្គម

Leave a Reply

Submit Comment