សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ កំពុងសប្បាយប្រមូលលុយមិនខ្វល់ចំណូលពន្ធរដ្ឋ

លោក មួង ដារ៉ា ដែលកាន់តំណែងជាប្រធាន ការិយាល័យគយច្រកជ្រៃធំ ជាយូរឆ្នាំ មកហើយ នោះត្រូវមន្ត្រីក្រោម ឱវាទមួយចំនួនបង្ហើបឲ្យដឹងថា កំពុងក្លាយជាអ្នក មានទ្រព្យ សម្បត្តិស្តុកស្តម្ភ ដោយសារតែអំពើពុក រលួយបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ។ ប្រភពបាន បញ្ជាក់ថា ទំនិញគេច ពន្ធនិងទំនិញ បង់ ពន្ធ មិនគ្រប់គឺជាប្រភពចំណូលដ៏ធំរបស់លោក មួង ដារ៉ា ព្រោះមន្ត្រីគយរូបនេះ
អាង មានខ្នងបង្អែក រឹងមាំនៅ ក្នុងអគ្គនាយ កដ្ឋានគយនិង រដ្ឋាករកម្ពុជា ទើបហ៊ានធ្វើអ្វីៗតាម អំពើចិត្ត។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះអីរឿង អាស្រូវពុករលួយរបស់ លោក មួង ដារ៉ា ត្រូវបាន បើក កកាយ ជាយូរមកហើយ។ប្រភពពីសមត្ថកិច្ច ពាក់ព័ន្ធនៅច្រកជ្រៃធំ ស្រុកកោះធំខេត្តកណ្តាល បានឲ្យដឹងថាក្រុមឈ្មួញទាំងធំទាំងតូចដែលរកស៊ីនាំទំនិញចូលតាមច្រកនេះត្រូវមានទំនាក់ទំនងល្អជាមួយលោក មួង ដារ៉ា ដោយបង់លុយលើតុក្រោមតុតាមការ កំណត់ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន។ក្នុងនោះមានឈ្មួញជាឧត្តមសេនីយ៍ មួយចំនួន កំពុង រកស៊ី នាំចូល ទំនិញ គេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដោយសារតែមានការឃុបឃិតជាមួយ លោក មួង ដារ៉ា ជាយូរមកហើយ។ ទំនិញដែលឈ្មួញនាំចូលតាមច្រកជ្រៃធំសព្វថ្ងៃនេះមាន ដូចជាគ្រឿងសំណង់ ដែក ឥដ្ឋការ៉ូ ក្បឿង ស៊ីម៉ងត៍ ទំនិញចាប់ហួយ មេស្រានិង គ្រឿងឧបភោគបរិភោគជាច្រើន ប្រភេទទៀតដោយបង់ពន្ធត្រឹមតែ២០ទៅ៣០ ភាគរយប៉ុណ្ណោះ។មន្រ្តីគយតូចតាចនៅក្បែរលោក មួង ដារ៉ា បានលួចបង្ហើបឲ្យដឹងថា មានឈ្មួញជា មន្ត្រីយោធាម្នាក់ គឺជាអ្នករកស៊ី នាំចូលគ្រឿងសំណង់ច្រើនប្រភេទពីប្រទេសចិន ឆ្លងកាត់ ស្រុកយួន ហើយចូលស្រុកខ្មែរតាមច្រកជ្រៃធំ ដោយមានលោក មួង ដារ៉ា ជាអ្នកជួយសម្របសម្រួលជាប្រចាំ។ មេឈ្មួញ នាំចូលគ្រឿងសំណង់ដោយបង់ពន្ធត្រឹម២០ ទៅ ៣០ ភាគរយ ក្រៅពីនេះគឺមានការឃុបឃិតជាមួយលោក មួង ដារ៉ា ចែកផលប្រយោជន៍គ្នាយ៉ាងសុខស្រួលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ រឿងនេះ លោក គុណ ញឹម ជាអគ្គនាយកគយនិងលោក អូនព័ន្ធមុនីរ័ត្ន ដែលជារដ្ឋម ន្ត្រីក្រសួង ហិរញ្ញវត្ថុ គួរតែបើកការស៊ើបអង្កេតផងទាន។ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេពី លោកមួងដារ៉ា ។អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ៕ដោយ៖(ក្រុងតាខ្មៅ).

001 002

Filed in: សង្គម

Leave a Reply

Submit Comment