សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បទល្មើសគ្មានថ្ងៃថយក្រោយបើសិនស្ថាប័នពាក់ព័ន្ធគ្មានចំណាត់ការតាមផ្លូវច្បាប់

ខេត្តឧត្តរមានជ័យៈ សព្វថ្ងៃនេះបទល្មើសព្រៃឈើ កើតឡើងជាហូរហែនៅ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ក្រុមឈ្មួញចាំទិញឈើលេខ(២)មិនមានសមត្ថកិច្ទនិងអាជ្ញាធរក៏ដូចជា៖មន្ដ្រីបរិស្ថាននិង រដ្ឋបាលព្រៃឈើមិនដែលចុះទៅពិនិត្យឬធ្វើការបង្ក្រាបឡើង។សព្វថ្ងៃមានក្រុមឈ្មួញដឹកឈើតាមរទេះគោនិងគោយន្ដកន្ត្រីបច្ទុប្បន្នមានសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនមានស្ថាប័នណាចេញមុខបង្ក្រាបបទល្ម៍សព្រៃឈើទេពោគឹអាចមានបើកភ្លើងខៀវសមត្ថកិច្ទជំនាញ និង អាចឃុបយិតគ្នាអស់ទៅហើយ បានក្រុមឈ្មួញដឹកឈើចេញតាមរទេះគោ និង គោយន្ដកន្ត្រៃនៅចំនុច(៦២)ចាស់ សត្ថនៅក្នុងភូមិថ្នល់កែង ឃុំ /ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យបានហូរហែរមិនដែលឃើញមានសមត្ថកិច្ទជំនាញចុះបង្ក្រាបម្តងណាឡើយ សុទ្ធសឹងជាឈើប្រភេទលេខ(២)។
បើយោងប្រភពពីប្រជាពលរដ្ឋបាននិយាយថាជាឈើរស់ឈ្មួញរបស់ដុះស្លែជាច្រើននាក់ទិញឈើដឹកឈើដឹកឈើតាមរថយន្ដ និងគោយន្ដកន្ត្រៃ និង រទេះគោ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចេញទៅតាមបណ្ដានានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធករណីនេះ ស្ថាប័នពាក់ព័ន្ឋដូចជាមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើនិងបរិស្ថានទាំងអស់បីដូចជាគ្មានវិធានការទប់ទល់តែសោះទំនងជាឈ្មួញដុះស្លែដាក់ស្រោមសំបុត្រជារៀងរាល់ខែដល់ស្ថាប័នពាក់ព័ន្ធអស់ហើយ បើមិនដូច្នេះទេ ឈ្មួញដុះស្លែ នៅក្នុងស្រុកត្រពាំងប្រាសាទឥតខ្វល់ពីវិនាសព្រៃឈើនោះឡើយ។រីឯឈ្មួញដុះស្លែជាច្រើននាក់មិនខ្វល់ពីការដឹកឈើកាប់ឈើខុសច្បាបដោយសារតែស្ថាប័នឬមន្ដ្រីជំនាញទាំងនោះ មិនគោរពទៅតាមបទញ្ជាបរបស់ ប្រមុខរាជរដ្ឋាភិបាលឡើយ៕ដោយ៖( សុខ សាវ៉េត).001 002 003 004

 

 

Filed in: សង្គម

Leave a Reply

Submit Comment