សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពុទ្ធបរិស័ទ ចំណុះជើងវត្ត បានធ្វើពិធី និមន្ត ព្រះសង្ស មកគង់ចាំព្រះវស្សា នៅវត្តទួសរលួស (សាកល្បង)

ស្ទឹងត្រែង ៖  ពុទ្ធបរិស័ទ​ចំណុះជើ​វត្តពោធិជ័យ​នឹងវត្តទួលរលួស​បានមូលមតិគ្នា​និមន្តព្រះភិក្ខុសង្ស​នឹងព្រះសាមណេ​ចំនួនបួនព្រះអង្គ​នឹងធ្វើពិធីនិមន្ត​នឹងដង្ហែព្រះសង្ស​មកគង់ចាំព្រះវស្សា​នៅវត្តទួលរលួស​ ស្ថិតក្នុង ភូមិផាបាំង ឃុំថ្មកែវ ដើម្បីងាយ​ស្រួលពុទ្ធ​បរិស័ទ​និម​ន្ត​ព្រះសង្ស​​ធ្វើបុណ្យ​ទៅតាម​ព្រះពុទ្ធសាសនា​ ដែល​បាន​កំណត់ ដើម្បីពុទ្ធ​បរិស័ទ​គោរព​ប្រតិបត្តិ​ក្រោមការផ្តួចផ្តើម​ពីមន្ទីធម្មការស្រុកពុទ្ធ​រិស័ទ​គណ:កម្មការ​អាចារ្យវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើពិធីដង្ហែព្រះសង្ស ចំនួន បួនព្រះអង្គ ទៅកាន់វត្តទួលរលួស​តាម​ព្រះពុទ្ធសាសនា។

លោក ផុន សុវិរះ ប្រធានធម្មការ នឹង​​ សា​សនា ស្រុកសៀមប៉ាង បានឲ្យដឹងថា ការនិមន្ត​ព្រះសង្ស​ពី វត្ត​ពោពិជ័យ ឃុំ សេកុង​ដើម្បីទៅ​គង់ចាំ​ព្រះវស្សា​នៅ វត្តទួលរលួស ភូមិផាបាំង ឃុំ ថ្មកែវ ស្រុក សៀមប៉ាងនោះ បានមាន​ការអនុញ្ញាត​ពីមន្ទីរធម្មការខេត្ត​ព្រះមេគុណខេត្ត នឹងគណ:កម្មការ ​អាចារ្យវត្ត​ នឹងពុទ្ធបរិស័ទ​ ចំណុះជើងវត្ត​បានរៀបចំធ្វើពិធីសូត្យមន្តចំរើនព្រះបរិទ្ឋនឹងដង្ហែក្បួន ទៅកាន់វត្តទួលរលួស លោកមន្តទៀតថា លោកបានជំរាប អាជ្ញាធរស្រុក នឹងអញ្ចើញ លោក ស៊ីសួន អភិបាលស្រុក សៀមប៉ាង ដែលគាត់ មិនបានចូលរួមនោះទេ ហើយព្រះសង្ឃដែលនិមន្ត ទៅកាន់ព្រះវស្សា នៅវត្តទួលរលួសនោះ មានបួនព្រះអង្គ ១.ព្រះភិក្ខុ សន ផេង ជាចៅអធិការវត្តថ្មី ២.សាមណេ ព្រះនាម អ៉ឹង លីណា ៣. សាមណេរ ព្រះនាម សែង សំប៊ូន ៤. សាមណេរ ព្រះនាម អឹង រតនា មកគង់ចាំ ព្រះវស្សាន ត្ទួលរលួស ស្ថិតក្នុង ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ដោយមានការខ្វះ ព្រះសង្ស គង់ចាំព្រះវស្សា នឹងងាយ ដល់ពុទ្ធបរិស័ទ ធ្វើបុណ្យ ដែល ព្រះសាម្មាសាមពុទ្ធ ព្រះអង្គ បានបន្សល់ទុក

ដើម្បីឲ្យមនុស្ស ទាំងឡាយស្គាល់បាប នឹងបុណ្យគុណ នឹងទោស តរៀងមក ហើយក៍ជាសាសនា របស់រដ្ឋយើងផងដែរ ដែលជាទីសក្ការ:បូជា ដល់អ្នកដែលបានស្លាប់ ទៅកាន់ លោកខាងមុខ ហើយនោះផងដែរ ៕

 

IMG-20161207-WA0211 IMG-20161207-WA0207 IMG-20161207-WA0210

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment