សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រុមការងាររដ្ឋបាលសាលាក្រុងព្រះសីហនុចុះធ្វើសណ្តាប់ធ្នាប់ដើម្បីពង្រីកផ្លូវ

ខេត្តព្រះសីហនុៈ នៅថ្ងៃ៨កើត ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ត្រូវថ្ងៃទី២៥ ខែ ធ្នូ គ.ស ២១០៧ ក្រុមការងាររដ្ឋបាលក្រុង ព្រះសីហនុ ដឹកនាំដោយលោក សន កុសល អភិបាលរងក្រុង បានសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរសាធារណការ និង ដឹកជញ្ជូនចុះរៀបចំសណ្តាប់ធ្នាប់មុខផ្សារពាណិជ្ជកម្ម និងបាញ់ថ្នាំ ដើម្បីពង្រីកផ្លូវសេតេនេះ។
ការចុះធ្វើវិធានការនេះក្រុមការងារបានវ៉ាស់វែង និង កំណត់ពេល១សប្តាហ៍ដើម្បីឲ្យបងប្អូនអាជីវករ និង បងប្អូនប្រជាពលរដ្ឋ ដែលរំលោភលើចិញ្ចើមផ្លូវត្រូវកាត់សំយ៉ាបរុះររើសំណង់ និង សម្ភារៈទាំងអស់ចេញដោយគិតពីអ័ក្សផ្លូវប្រវែង១៥ម៉ែត្រ។
លោក សន កុសល អភិបាលរងក្រុងបានប្រាប់ភ្នាក់ងារទូរទស្សន៍ព្រះអនឡាញយើងបានឲ្យដឹងថានេះគឺរៀបចំសណ្តាប់សាធារណៈនិងការពង្រីកផ្លូវថ្នល់បន្ថែមទៀតងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដើម្បីបញ្ជៀសការកកស្ទះព្រមទាំងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍លោកបន្តទៀតថាការចុះធ្វើរដ្ឋបាលតាមដងផ្លូវនេះនិងរៀបចំសណ្តាប់សាធារណៈនេះគឺទៅតាមការចង្អុលបង្ហាញពី លោក អ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុនិងតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុជាដើម។លោកសន កុសល ក៏បានប្រាប់ទៀតថា បច្ចុប្បន្ននៅក្រុងព្រះសីហនុមានការរីកចម្រើនជាច្រើនគួរឲ្យគត់សំគាល់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ ( ប្រាជ្ញ ហង់ ).001 002 003 004 005 006 007

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment