សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឡានដឹកឈើខ្នាតយក្សរបស់ឧកញ៉ាសឹងសំអុលចេញទៅស្រុកយួនតាម ច្រកដូង៧ដើមព្រលះគ្នាជាមួយឡានដំឡូងខ្នាតយក្សខ្ទេចផ្ទះប្រជាពលរដ្ឋ

ខេត្តក្រចេះៈឡានដឹកឈើរបស់ឧកញ៉ាសឹង្ហ សំអុល ដែលជាឧកញ៉ាឈើដ៏ល្បីល្បាញប្រចាំទេស ព្រោះគ្មានសមត្ថកិច្ចណាសូម្បីតែតុលាការក៏មិនហ៊ានក្អកជាមួយរយៈនេះបានដឹកជញ្ជូនឈើរាប់សឹបយីឌុបក្នុងរាល់ថ្ងៃយប់នោះបានបើកបរស្របទិសគ្នាជាមួយនឹងឡានដឹកដំឡូងតាមបណ្ដោយផ្លូវលេខ៧ទិសដៅស្របគ្នាពីស្នួលខេត្ដក្រចេះមកដលចំណុច ភូមិរោងចក្រស្កឃុំត្រមូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ឡានដឹកឈើរបស់លោក ឧកញ៉ា សឹង្ហ សំអុល ក៏ស្រាប់តែប្រញាប់បានបើកវ៉ាឡានដំឡូងដោយដឹកឈើច្រើនធ្ងន់ពេកវ៉ាមិនទាន់ផុតផង បានគាគ្នាជាមួយនឹងឡានដឹកដំឡូវ បណ្ដាលអោយឡានដឹកដំឡូងធនធំដូចគ្នាបានខ្ទាតទៅបុកផ្ទះអ្នកភូមិ នៅតាមបណ្ដោយផ្លូវនៅចំណុចភូមិឃុំខាងលើខូចខាតយ៉ាងដំណំ ។សំណាងមិនមានមនុស្សរងគ្រោះថ្នាក់។គេចាំមើលតើសមត្ថកិច្ចជំនាញនឹងមានចំណាត់ឬចាត់វិធានការបែបណាទៅលើឡានដឹកឈើប្រម៉ាណជា៦០សឹបម៉ែត្រគូប របស់លោកឧកញ៉ារូបនោះ អត់៕ដោយ៖( ចៅចិត្តត្បូងឃ្មុំ ).

008

Filed in: សង្គម

Leave a Reply

Submit Comment