សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្ដីប្រពន្ធឈ្មោះទូចនិងណាតទាំងពីរនាក់នេះគ្មានស្ថាប័នណាមានចំណាត់ការឡើយ

ខេត្ដរតនគីរីៈពីរនាក់ប្ដីប្រពន្ធទូចណាត ដែលគេស្គាល់ច្បាស់ថា ជាមេឈ្មួញឈើប្រណិតដ៏មហិមា ប្រចាំស្រុកវ៉ើនសៃ ដែលជាអ្នកខ្លាំងខាងដឹកជញ្ជូនឈើប្រណិត ពីស្រុកវ៉ើនសៃមកក្រុងបានលុង ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះ ពេលនេះបានពង្រីកអំណាចដែនដឹកជញ្ជូនឈើប្រណិត របស់ខ្លួនដឹកបន្តពីក្រុងបានលុងទៅវៀតណាម តាមរថ
យន្ដសាំយ៉ុង ដឹកទៅលក់ដល់ប្រទេសវៀតណាម តាមបណ្ដោយផ្លូវលេខ 78A ចូលតាមច្រកអន្តរជាតិអូយ៉ាដាវ បានដោយរលូនបន្តហើយ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធហ៊ានបង្ក្រាបនោះឡើយ។ពិតជាមានអំណាចខាងដឹកជញ្ជូនឈើប្រណិតមែន ពីរនាក់ប្ដីប្រពន្ធ ប្ដីឈ្មោះទូច ប្រពន្ធ ឈ្មោះណាត ទាំងពីរនាក់នេះ យកអ្វីទៅបិតបាំងភ្នែកសមត្ថកិច្ចអស់ហើយ បានជាអស់លោកមើលមិនឃើញហើយពេលឃើញដឹកពេញៗរថយន្ដបែបនេះហើយមិនបង្ក្រាបបែបនេះ។ប្រភពបានប្រាប់អោយដឹងថា នៅតាមបណ្ដោយផ្លូវ78Aពីក្រុងបានលុង មកអូយ៉ាដាវ គេសង្កេតឃើញមានសមត្ថកិច្ច ដាក់ប៉ុស្តិ៍មិនក្រោមពី៣០ ទៅ៤០កន្លែងទេ គិតទាំងប៉ុស្តិ៍ចាំត្រួតពិនិត្យផង ហើយទាំងអស់នេះមិនគិតពីស្រុក វ៉ើនសៃមកក្រុងបានលុងទេ និយាយពីប៉ុស្តិ៍សមត្ថកិច្ច ដែលដាក់ប៉ុស្ដិ៍ចាំមើលនឹងបង្ក្រាបបទល្មើស តែផ្ទុយទៅវិញបានតែចាំមើលការដឹកជញ្ជូនហើយមិនដែលហ៊ានបង្ក្រាបនោះឡើយ។ចំពោះការចោទប្រកាន់ខាងលើ គេហទំព័រព្រះវិហារមិនអាចសុំការបកស្រាយពី មេឈ្មួញរកស៊ីឈើខុសច្បាប់ដើម្បីសុំការបំភ្លឺបានឡើយ។អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( បុបា្ផយក្ខឡោម).

003 004 005 006 007 500

 

Filed in: សង្គម

Leave a Reply

Submit Comment