សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងចម្រុះP.Mផ្ទៃប្រទេសចុះបង្ក្រាបប្រើធម៍ក្តៅចំពោះបទល្មើសព្រៃឈើ

ខេត្តពោធ៍សាត់៖កម្លាំងមន្ត្រីP.Mផ្ទៃប្រទេសសហការជាមួយកម្លាំងចម្រុះខេត្ត មានលក្ខណះទ្រង់ទាយធំបានប្រើធម៌ក្តៅចំពោះបទល្មើសព្រៃឈើក្នុងដែនជម្រក

សត្វព្រៃឳរ៉ាល់ស្រុកក្រវាញចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦មកដល់ថ្ងៃទី៥ខែមករា

ឆ្នាំ២០១៧នេះរកឃើញឈើប្រណិតជាង១០០ម៉ែតគីប។យោងតាមប្រភពបានឲ្យដឹងថា​ រយះពេលបីថ្ងៃចុងក្រោយនេះកម្លាំងP.Mផ្ទៃប្រទេសបានចូលរុករកក្នុងដែនជម្រកប្រទះ

ឃើញឈើប្រណិតដែលក្រុមឈ្មួញលួចលាក់ក្នុងព្រៃបានជាបន្តបន្ទាប់រហូតដល់ចំណុច

វាលស្រែតាសៃនិងចំណុចអំពិល ស្ថិតក្នុងឃុំសន្ទែ ស្រុកក្រវាញ បានជួបកន្លែងស្តុបឈើធំ

មានឈើប្រណិតជាង១០០ម៉ែត្រគីប ដែលកន្លងមកគេមិនដែលឃើញមន្ត្រីបរិស្ថាន

បង្ក្រាបបានច្រើនដូច្នេះនោះទេប្រភពដដែលបានបន្តថាកន្លែងស្តុបឈើនៅចំណុចខាងលើ

គឺជាកន្លែងហាមឃាត់ប្រជាពលរដ្ឋឬសម្ថកិច្ចគ្មានតួនាទីមិនអាចចូលបានឡើយ។យូរឆ្នាំមកហើយ គេឃើញមន្ត្រីបរិស្ថានដែលដឹកនាំដោយលោក ប៉ាន់ ម៉ូកុដប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់ ធ្លាប់់ធ្វើការបង្ក្រាបបានតិចតួចបំផុតនាពេលកន្លងមកបើប្រៀបធាបក្នុងការបង្ក្រាបលើនេះ។មជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទសួថាលោកប៉ានមក្កុដប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់បាន

ធ្វើអ្វីខ្លះបានជាបទល្មើសព្រៃឈើក្នុងដែនជម្រកកើតច្រើនយ៉ាងនេះ?? តើឯកឧត្តមសាយ សំអាល់ គិតយ៉ាងណាចំពោះមន្ត្រីគ្មានសមត្ថភាពបែបនេះ? ។ពាក់ពន្ធ័ករណីខាងលើនេះលោកប៉ាន់ ម៉ូកុដ បានប្រាប់ថានៅវេលាម៉ោង៣.២០នាទីថ្ងៃទី៥មករាឆ្នាំ២០១៧នេះកម្លាំងចម្រុះរបស់ខេត្តសហការ ជាមួយP.Mផ្ទៃប្រទេស មានលក្ខណះទ្រង់ទ្រាយធំទើបអាចបង្ក្រាបទទួលបានឈើប្រណិតច្រើនបែបនេះ លោកបានបញ្ជាក់បន្ថែមថា នាពេលកន្លងមកកម្លាំងរបស់លោកក៏បានខំប្រឹងការពារនិងបានបង្ក្រាបជាច្រើនករណីផងដែរហ្នឹងបានយកឈើដែលបង្ក្រាបបាន ដាក់ដេញថ្លៃ យកលុយចូលរដ្ឋក៏បានច្រើនផងដែរ៕ ដោយ លោក លីហាង៕

 

IMG-20170106-WA0050 IMG-20170106-WA0054 IMG-20170106-WA0058 IMG-20170106-WA0062IMG-20170106-WA0062

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment