សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈ្មួញឈើជើងខ្លាំងដុះស្លែ ឈ្មោះ ចាន់ ណា គ្មានស្ថាប័នណាមាន ចំណាត់ការឡើយដឹកចេញពីខេត្ត ព្រះវិហារចូលមកខេត្ត សៀមរាប

ខេត្តសៀមរាប៖ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលជាមេខ្លោងធំគេដែលមិនធ្លាប់មានអ្នកណាហ៊ានប៉ះពាល់ធ្វើការបង្ក្រាបនោះគឺជាមេឈ្មួញដដែលៗមានឈ្មោះ ចាន់ ណា ជាកឈ្មួញសកម្មក្នុងការដឹកជញ្ជូនឈើដ៏ធំមួយប្រចាំខេត្តសៀមរាប ដោយដឹកឈើទាំងនោះពីខេត្តព្រះវិហារចូលមក ខេត្តសៀមរាបតែម្តង។
ជាពិសេសកាលពី ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២១០៧ មានសេចក្តីរាយការណ៍មកថា មានរថយន្តប្រភេទផ្លូវ៥ បានកំពុងតែដាក់ឈើ ស្ថិត ឃុំ បាតខ្ទះ ស្រុក ស្វាយលើ ខេត្ត សៀមរាប បើតាមប្រភពច្បាស់ការបានប្រាប់ថា រថយន្តដឹកឈើ ជារបស់ មេឈ្មួញដុះស្លែ
ឈ្មោះ ចាន់ណា ហើយ សេចក្តីរាយការណ៍បានបន្តទៀតថា គេមិនដែលឃើញមានស្ថាប័នពាក់ព័ន្ធឬ មន្រ្តីជំនាញណាចុះបង្រ្កាបឲ្យ
ទាន់ពេលវេលាឡើយ។ពាក់ព័ន្ធករណីនេះដែល អង្គភាពគេហទំព័រព្រះវិហារបានទូរស័ព្ទទៅកាន់លោក ថាន ដែលជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើ លោក ប្រាប់តាមទូរស័ព្ទថា នៅថ្ងៃទី ១៨ ខែ វិច្ឆិកាថា លោកជាប់រវល់នៅឯខេត្តសៀមរាប លោកអត់
បានដឹងទេរឿងហ្នឹង។ចំពោះលោក លីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប លោកបានប្រាប់តាមទូរស័ព្ទថា លោកកំពុងជាប់ជិះឡាន ហើយលោក បានបន្តថា តែ ស្តាប់មិនបានដោយឮខ្យល់ខ្លាំងពេក ស្តាប់មិនច្បាស់។ប៉ុន្តែ ប្រជាពលរដ្ឋ ទាំងពីរខេត្ត គាត់ សូមសំណូមពរដល់ លោក អភិបាលខេត្តទាំងពីរមេត្តាជួយចាត់វិធានការជាបន្ទាន់ផងទាន ពីព្រោះ ឈ្មួញឈើដុះស្លែ ឈ្មោះចាន់ ណា អាចមានខ្នងបង្អែក ធំជាង លោក អភិបាលខេតទាំងពីរទៅទៀត។ សូមបញ្ជាក់ថា នៅក្នុងទឹកដី សៀមរាប មិនឈើទេ គឺ ក្រុមឈ្មួញដឹកជញ្ជូនឈើពីខេត្ត ព្រះវិហារមកកាន់ខេត្តសៀមរាបតែម្តង គឺ ទម្លាក់នៅ ចំណុច ឃុំ បាតខ្ទះ ស្រុក ស្វាយលើ ខេត្ត សៀមរាប មិនរំខានដល់ស្ថាប័នណាឡើយ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះដែលកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២១០៧ អង្គភាពយើង ទូរស័ព្ទទៅកាន់លោក ​ចាន់ណា ដើម្បីសុំការបំភ្លឺ ដែរទូរស័ព្ទចូលតែគ្មានអ្នកលើក គួរសោកស្តាយ ដែល៕ អង្គភាពយើងខ្ញុំរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធដើម្បីបកស្រាយ
បំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( រំដួលសៀមរាប).

 

003

 

 

Filed in: សង្គម

Leave a Reply

Submit Comment