សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញឈើគ្រញូង ឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយ ម៉ាយ សមត្ថកិច្ច ចាប់ខ្លួនតាម ដីកាតុលាការ

ខេត្តឧត្តរមានជ័យ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត ដឹកនាំជំនាញពាក់ព័ន្ធជាច្រើនស្ថាប័ន រួមមាន៖ រដ្ឋបាលព្រៃឈើ កំលាំងអាវុធហត្ថស្រុកអន្លង់វែង កំលាំងនគរបាល ស្រុក និងខេត្ត ចុះអនុត្តដីកា លេខ០៥៥ ចុះថ្ងៃទី០៦ ខែ តុលា
ឆ្នាំ២០១៧ចុះ ហត្ថលេខាដោយលោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ ចុះចាប់ ខ្លួនមេឈ្មួញឈើគ្រញូងឈ្មោះ ឃ្វៀងធី ហៅយាយ ម៉ាយ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិ អភិវឌ្ឍន៍ឃុំ-ស្រុក អន្លង់វែងខេត្ត ឧត្តរមានជ័យពីបទប្រមូល និងសន្និធិផលអនុផលព្រៃឈើដោយគ្មាលិខិតអនុញ្ញាត ព្រមទាំងឆែកឆេរ រកឃើញវត្ថុតាងនៅចំណុច ភូមិ១០៥ ឃុំ ផ្អៅ ស្រុកត្រពាំងប្រាសាទរួមមានរថយន្ត ហាយឡែនឌ័រពណ៌ទឺកប្រាក់ គ្មានស្លាកលេខ០១គ និងរថយន្តបាឡែនពណ៌ទឹកប្រាក់គ្មាន។ រថយន្តកាមរីឆ្លាមពណ៌សរ០១គ ពាក់ស្លាកលេខ 2E.8776 ភព ព្រមទាំងឈើគ្រញួងមួយចំនួន កាលពីវេលាម៉ោង ១២ និង៣៥ នាទី ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។
បច្ចុប្បន្នជនសង្ស័យខាងលើបញ្ជួនទៅសាលាដំបូងខេត្ត ដោយឡែក វត្ថុតាងបញ្ជូន ទៅទុក នៅ រដ្ឋបាលព្រៃឈើខេត្តដោះស្រាយតាមផ្លូវច្បាប់ ។ប្រជាពលរដ្ឋសារទរនូវចំណាត់ការរបស់ លោក អភិបាលខេត្ត ឧត្តរមានជ័យ និង ស្ថាប័នពាក់ព័ន្ធដែលបានចូលរួម៕11 10 009 006 005 004 003 002 001 008 007

 

 

 

 

Filed in: សង្គម

Leave a Reply

Submit Comment