សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈើធ្នុងមួយដើមដុះក្នុងដីបន្ទាយយោធាស្រុកសៀមប៉ាងយូរយា ណាស់មកហើយមេចាស់មិនហ៊ាន ប៉ះពាល់មកដល់លោកមាស ភឿនកាន់ភ្លាមឆ្លើយថាឈើធ្នុងនោះដូលកាត់លក់ឲ្យឈ្មួញតលៃ១០០០ដុល្លា

ស្ទឹងត្រែងៈ លោក មាស ភឿន មេបញ្ចាការយោធាស្រុក សៀមប៉ាងប្តូរថ្មី រងការចោទប្រកាន់ថាកាត់ឈើធ្នុងមួយដើមដែលដុះក្នុងបន្ទាយលក់ឲ្យឈ្មួញក្នុងតំលៃ១០០០ដុល្លា ជាងមួយម៉ែត្រគូប ឆ្លើយថាបានតែ៤០០ដុល្លាទេ ដោយសារឈើនោះវា រលំ ព្រោះវាមានដើមពោធិ៍រុំព័ទ្ធ ហើយត្រូវខ្យល់បក់បោកក្នុងថ្ងៃទី២១.២២.២៣ ខែ តុលា ឆ្នាំ ២០១៧ ទើបឈើនោះដួល ស្ថិតក្នុងភូមិ សៀមប៉ាង ឃុំ សេកុង ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង។
លោក មាស ភឿន មេបញ្ចាការយោធាស្រុក សៀមប៉ាង ទើបតែមកកាន់តំណែងថ្មីបាននិយាយថា ដើមធ្នុងមួយដើមហើយបែកមែកជាពីរ ដោយមានដើមជ្រៃ រុំព័ទ្ធ ហើយធ្ងន់មែកផងនោះ ត្រូវនឹងមានខ្យល់ផងធ្វើឲ្យដួលរលំតែម្តងទៅ រួចរូបលោកក៍កាត់លក់ឲ្យឈ្មួញតែម្តងទៅ ក្នុងតំលៃ៤០០ដុល្លា គ្រាន់បានយកមកកសាងអង្គភាពខ្លះមិនដូចពាក្យគេនិយាយថា កាត់លក់ឲ្យឈ្មួញបាន១០០០ដុល្លានោះទេ រឿងឈ្មួញទិញពីគាត់យកទៅលក់បន្តបានថ្លៃយ៉ាងណានោះក៏លោកអត់ដឹងដែរ។ជុំវិញរឿងនេះ លោកឧត្តមសេនិយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការសឹករងខេត្ត ស្ទឹងត្រែង បានប្រាប់ភ្នាក់ងារព័ត៌មានយើងថាកាលពីព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០១៧ នេះថា លោក មាស ភឿន បានមកកាន់តំណែងថ្មីជំនួសលោក សៅ លឿន ត្រូវមកឡើងតំណែងជានាយរងសេនាធិការតំបន់ប្រត្តិបតិ្តការសឹករងខេត្តមិនយូរប៉ុន្មានទើបតែបាន៣ខែប៉ុណ្ណោះត្រូវបានដើមឈើធ្នុងមួយដើមដុះក្នុងបរិវេណដីបន្ទាយ ត្រូវបានលោកមាស ភឿនរូបនេះហ៊ានកាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួនគ្មានការអនុញ្ញាត្តិពីរថ្នាក់លើដោយមិនខ្លាចខុសច្បាប់ផលអនុផលព្រៃឈើ នឹងច្បាប់វិន័យរបស់កងទ័ពទៀតផង។លោកស្វាយ ញ៉ន បន្តទៀតថា លោកនឹងដាក់ពិន័យឲ្យរកកូនធ្នុងដាំឡើងវិញចំនួន១០ដើម ចាប់ពីមុខ១៣ទៅរកមុខ១៥ នឹងឲ្យធ្វើ ជីវទស្សន៍កិច្ចសន្យា
កុំឲ្យចេះតែធ្វើខុសនឹងច្បាប់វិន័យកងទ័ពត្រូវធ្វើអ្វីត្រូវមានការអនុញ្ញាតពីថ្នាក់លើ ព្រោះអីអ្នកចាស់គេនៅគ្រប់គ្រងជិត១០ឆ្នាំហើយគេមិនហ៊ានប៉ះ ឯងទើបទៅនៅថ្មីមិនការពារជួយថែទាំបែរទៅបំផ្លាញសម្បត្តិរដ្ឋទៅវិញ លោកបញ្ជាក់ទៀតថា ដើមធ្នុងមួយដើមនេះវាមានអាយុកាលជិត១០០ឆ្នាំឯណោះវាជាឈើដ៍កម្រជិតផុតពូជទៅហើយទម្រាំបានប៉ុណ្ណេះវាមិនងាយទេ៕ដោយ៖( រំដួលស្ទឹងត្រែង .)

001 003 004 005 500

Filed in: សង្គម

Leave a Reply

Submit Comment