សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឃាត់ខ្លួន៣នាក់បញ្ជូនទៅតុលាការករណីកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន

ខេត្តឧត្តរមានជ័យៈ ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវបាន កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយ កំលាំងប៉ុស្ដិ៍រដ្ឋបាល សង្កាត់អូរស្មាច់ បង្ក្រាបនិងឃាត់ខ្លួនក្នុងករណីកំពុងចែកចាយគ្រឿងញៀននៅចំណុច ភូមិ
គីរីមង្គល សង្កាត់ អូរស្មាច់ ក្រុង សំរោង ខេត្ត ឧត្តរមានជ័យ។ជនសង្ស័យទាំង៣ ទី១៖ឈ្មោះ ម៉ៅ វរសិទ្ធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ខណ្ឌទួលគោក សង្កាត់ បឹងកក់២ រាជធានីភ្នំពេញ។ទី២ ៖ឈ្មោះ ចំ រើន សាម៉េន ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ ក្របៅស្រុក កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ត កណ្ដាល។ទី៣ ឈ្មោះ គង់ វឿន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិអភិវឌ្ឃន៍ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ដកហូតវត្តុតាង រួមមានះ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE )ចំនួន ០៤ កញ្ចប់តូច ស្មើ ៣.00 ក្រាម ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង កាបូបដាក់លុយ២ ពណ៌ខ្មៅ អត្តសញ្ញណប័ណ្ណសញ្ជាត្តិខ្មែរ ២ សន្លឹក លិខិតឆ្លងដែនពណ៌ស ១ក្បាល កងដៃ០១វង់ចិញ្ជៀន ០២ វង់ ប័ណ្ណបើកររថយន្ដ ចំនួន ១សន្លឹក៕ សុខ សាវ៉េត00011 0022 0033

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment