សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រជាពលរដ្ឋជាង១០០គ្រួសារចោទថាស្ថាប័នពាក់ព័ន្ធ និង ឈ្មួញគឺមនុស្សតែមួយ ពីព្រោះតែអំណាចទឹកប្រាក់

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារសុទ្ធសឹងជាអ្នកនេសាទតាមសមុទ្រ បានធ្វើការតវ៉ាក្នុងការមិនអោយ ក្រុមឈ្មួញ បោះបង្គោលធ្វើស៊ុមចឹញ្ចឹមគ្រែងឈាមនោះឡើយ។ការតវ៉ានេះគឺនៅរសៀលម៉ោងជា២ឡើងទៅនៅថ្ងៃទី១១ខែតុលា ឆ្នាំ ២១០៧ នៅចំណុចខាងកោះក្របី ក្នុងភូមិកោះខ្យង ឃុំ អូរជ្រៅ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ទីតាំងទាំងខាងលើ ស្ថិតក្នុងដែននេសាទជាលក្ខណះគ្រួសារ ដើម្បីចិញ្ចឹមជីវិតកូនរៀនសូត្រពឹងទៅលើការរកស៊ីនៅក្នុងតំបន់នោះ។ ប្រជានេសាទទាំងនោះបាននិយាយាថា គ្រាន់តែដាក់លិខិតស្នើសុំសោះក៏យកបង្គោលបោះព័ទ្ធសមុទ្រចាប់ពី៥ហិចតា ឬក៏លើសពីនេះទៅទៀតប។នៅថ្ងៃនោះដែលក៏មានសមត្ថកិច្ចប៉ូលីសមកកាងតាមថតសកម្មភាពប្រជាពលរដ្ឋនិងអ្នកកាសែតថែមទៀត ។ហើយប្រជានេសាទបាននិយាយថា ប៉ូលិសដែលមហ្នឹងគេស្គាល់ថាមិនមែននៅក្នុងឃុំហ្នឹងទេគឺគេយកពីឃុំផ្សេងដើម្បីមកការបទល្មើសថែមទៀត។ដូច្នេះពួកគាត់សុំសំណូមពរដល់ លោកស្នងការនគរបាល ខេត្ត ព្រះសីហនុ មេត្តាត្រួតពិនិត្យមើលទង្វើកូនចៅផងទានឬមួយលោក ស្នងការមិនទាន់បានជ្រាបរឿងនេះឬមួយយ៉ាងណាដែរ?។ ប្រជានេសាទជាង១០០គ្រួសារ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា សូម សម្តេច ជួយផងកុំអោយមានការបង្កើតស៊ុមគ្រែងដើម្បីទុកតំបន់ទាំងនោះអោយពួកគាត់ដើម្បីប្រកបរបចិញ្ចឹមជីវិតផងទាន។ដោយពួកគាត់និយាយថា ប្រជាពលរដ្ឋនៅរស់នៅភូមិ កោះខ្យងនេះសុទ្ធ
តែបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់កាលៈទេសៈមិនដែលងាករេឡើយ ។សូមបញ្ជាក់ថា នៅតំបន់កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ទំហំ៥ហិកតាត្រូវឈ្មួញកំពុងទន្ទ្រានយក។អាជ្ញាធរខេត្តព្រះសីហនុកំពុងរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជុំវិញករណីបណ្តែតបណ្តោយឲ្យឈ្មួញធ្វើសកម្មភាពទន្ទ្រានយកដីសាធារណៈ ដោយប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទប់ស្កាត់ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ការរិះគន់របស់ប្រជាពលរដ្ឋបានកើតឡើងក្រោយពីឈើបង្គោលរាប់ពាន់ដើមត្រូវបានគេឃុបឃិតគ្នានាំយកទៅបោះហ៊ុមព័ទ្ធវាទទីយកសមុទ្រតំបន់កោះខ្យង ឃុំ អូរជ្រៅ ស្រុកព្រៃនប់ មានទំហំ៥ហិកតា ដើម្បីធ្វើជាទីតាំងចិញ្ចឹមកូនគ្រែងឈាម។នៅក្នុងតំបន់ដែលគេឃុបឃិតគ្នាធ្វើការបោះបង្គោលហ៊ុមព័ទ្ធវាទទីយកសមុទ្រ ដើម្បីចិញ្ចឹមកូនគ្រែងឈាមខាងលើនេះគឺជាឆ្នាំបាយរបស់ប្រជានេសាទក្រីក្រជារៀងរាល់ថ្ងៃអស់រយៈពេលជិត៣០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋមូលដ្ឋានបានរៀប
រាប់ថា ដើម្បីជីវភាពប្រចាំថ្ងៃពួកគាត់តែងតែមកធ្វើការនេសាទ រាវរកគ្រែងឈាម ត្រី ក្តាម បង្គា នៅទីតាំងខាងលើ។ ដូច្នេះសកម្មភាពទន្ទ្រានរបស់ឈ្មួញខាងលើមិនត្រឹមតែខុសច្បាប់នោះទេ តែក៏ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋានដែលរស់ពឹងអាស្រ័យនៅតំបន់មាត់សមុទ្រ។ប្រជាពលរដ្ឋស្រុកព្រៃនប់ បានរៀបរាប់ថាបើអាជ្ញាធរខេត្តព្រះសីហនុ និង មន្ទីរជំនាញពាក់ព័ន្ធមានគោលនយោបាយក្នុងការអភិវឌ្ឍន៍មែននោះ គឺត្រូវគិតជាអាទិភាពដល់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ព្រោះបើប្រជាពលរដ្ឋមូលដ្ឋានមានការលំបាក។ ប្រភពដដែលបានសង្កត់ធ្ងន់ថា វិស័យជលផលកម្ពុជានៅមានកំរិត ។តែអ្វីដែលគួរឲ្យកត់សម្គាល់ថា គឺតំបន់កោះខ្យង ឃុំ អូរជ្រៅ ស្រុកព្រៃនប់ ដែលឈ្មួញកំពុងទន្ទ្រានយកដោយអះអាងថាមានច្បាប់អនុញ្ញាតផងនោះគឺជាទីតាំងសំខាន់មួយសម្រាប់ឈ្មួញរត់ពន្ធកូនគ្រែងឈាមនាំទៅលក់នៅប្រទេសយួន។ ប្រភពដដែលបានបន្ថែមថា ទន្ទឹមនឹងការនាំចេញកូនគ្រែងឈាមទៅក្រៅប្រទេសជាអំពើល្មើសច្បាប់នោះ ពលរដ្ឋមូល
ដ្ឋានបានសម្តែងការព្រួយបារម្ភថាខ្លាចមិនមែនឈ្មួញទន្ទ្រាយកដីសមុទ្រធ្វើជាកន្លែងចិញ្ចឹមកូនគ្រែងឈាម តែវាក្លាយជាទីតាំងស្តុកកូនគ្រែងសម្រាប់ឈាមនាំចេញទៅវិញ។
សូមបញ្ជាក់ថា នៅ តំបន់សមុទ្រនេះនិយាយរួមនៅ ស្រុក ព្រៃនប់គឺបទល្មើសនេសាទ កើតឡើងយ៉ាងគគ្រឹកគគ្រេងគ្មានការបង្កាបឡើយពី សំណាក់មន្រ្តីជំនាញឬ ស្ថាប័នពាក់ព័ន្ធ។ដូច្នេះ លោក អភិបាល នៃ គណៈអភិបាល ស្រុក ព្រៃនប់ គួរតែពិនិត្យមើលករណីនេះឡើងវិញផងទាន។ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា លោក អភិបាលខេត្ត ធ្លាប់បានប្រាប់ពួកគាត់ថា ការងារនេះគឺ បានទុកឲ្យ អាជ្ញាធរឃុំជាអ្នកដោះស្រាយ ហើយប្រភពបានបន្តទៀតថា រឿងនេះគឺដដែលៗទេបានន័យថាគ្មានប្រសិទ្ធភាព ពីព្រោះឈ្មួញនៅតែបន្តសកម្មភាពដដែល។នៅថ្ងៃទី១៨ អង្គភាពព្រះវិហារអេឡិចត្រូនិច មិនអាចសុំការបំភ្លឺពីលោក លីវ លីម ជាម្ចាស់ស៊ុមគ្រែងបានទេ៕ គេហទំព័រព្រះវិហាររង់ចាំការពន្យល់ឬបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( លោក ហង់ ).នៅមានបន្តភាគទៀត.៕

007 008 009 10 11 11 12 13 13 14 14 15 15 16 16 17 18 18 20 21

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment