សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

​មេគយកំពង់ផែស្វ័យត ក្រុង ព្រះសីហនុ លោកយឹក យូរ អាចមានខ្នងបង្អែកធំជាង លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករម៉ាស្រុកខ្មែរ

ព្រះសីហនុ៖  ប្រជាជនពលរដ្ឋ និយាយថា  ក្នុងរយះកាល  អណត្ដិទី៥ កន្លងមកដែល បាន ប្រគល់អំណាច  ទៅឲ្យលោក  យឹក យូរ ធ្វើជាមេគយ ក្រុង ព្រះសីហនុនោះ បច្ចុប្បន្ន  កំពុងតែធ្វើឲ្យរដ្ឋត្រូវបាត់​បង់ ចំណូលចូលថវិកាជាតិ  ក្នុង១ឆ្នាំៗ ចំនួនប៉ុន្មានម៉ឺន សែន និងលានដុល្លារនោះទេ ។ប្រភពពីក្រុមឈ្មួញធំៗ បានប្រាប់ថា រាល់រថយន្តដែលនាំមក ពីប្រទេសក្រៅទោះប្រទេសណាក៏ដោយបង់ក្បាលឡានចំនួន១០ដូល្លារហើយមួយថ្ងៃៗមានរថយន្តចូលរាប់រយគ្រឿងលុយទាំងនោះធ្លាក់ចូលហោប៉ៅមេគយលោកយឹកយូរទាំងអស់ស្ថាប័នគយនៅកម្ពុជា ជាច្រើនសម័យកាលមកនេះ មានតែគយសម័យ លោក  គុណ ញឹមជាអគ្គនាយកគយមួយតែ ដុះស្លែប៉ុណ្ណោះ ដែលល្បីឈ្មោះខ្លាំងជាងគេ គឺល្បីទាំងស្រុកខ្មែរ។ដែលទុកឲ្យមន្ត្រីគយមួយក្ដាប់តូចហ៊ានធ្វើព្យុះធ្វើផភ្លៀងយកទៅធ្វើធ្វើបាន មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភមហាសាល ក្នុងពេលដែលប្រទេស និងប្រជារាស្ត្រខ្មែរភាគច្រើន នៅតែស្ថិតនៅក្នុង ភាពក្រីក្រដដែល។ប្រជាពលរដ្ឋខ្មែរ តែងបានដឹងថា អំពើពុករលួយ ពួយរលីងនៅក្នុងស្ថាប័នគយ ដឹកនាំគ្រប់គ្រង ដោយលោក គុណ ញឹមនិងបក្ខពួក មួយក្ដាប់តូចនេះ បាននិងកំពុង ចាក់ឬសគល់យ៉ាងជ្រៅ ដែលមិនងាយនឹងគាស់រំលើងបាននោះទេ លើកលែងតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវទ្រឹស្ដី «ជីកស្មៅ ត្រូវជីកទាំងឬស» ដែលអាចបកប្រែមកថា បើដកតំណែង… ត្រូវតែដកទាំងមេ ដកទាំងកូន ឬដកទាំងខ្សែតែម្ដង ទើបអាចធ្វើឲ្យផែនការ កែទម្រង់ស៊ីជម្រៅ នៅស្ថាប័នគយ នឹងមានប្រសិទ្ធភាព ពិតប្រាកដបាន។ដោយសារហេតុថា អំពើពុរលួយនោះ វាផ្ដើមឡើងពី ឬកើតចេញពី ការដឹកនាំតាមបែប បក្ខពួកនិយម ក្រុមគ្រួសារនិយម  ជាច្រើនឆ្នាំមកហើយ ដូចជាការតែងតាំង មន្ត្រីៗគយឲ្យនៅកន្លែងខ្លាញ់ ឬឲ្យធ្វើការងារសំខាន់ៗ ដដែលៗតាមរបៀប ចែកគ្នាស៊ីវិលជុំ តែបក្ខពួកខ្លួនឯង បងប្អូនកូនក្មួយខ្លួនឯង ឬក្រុមគ្រួសារសាច់ញ្ញាតិខ្លួនឯង ជាដើម ។ល។ជាក់ស្ដែង ក្រោយពីលោក គុណ ញឹមបានឡើងមកធ្វើជា មេគយម៉ាស្រុកខ្មែរភ្លាម គាត់ បានយកលោកញឹក យូរ ឲ្យឡើងមកធ្វើជាមន្ត្រីគយ បានកាន់ការងារកន្លែងខ្លាញ់ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មហាសាល ។ មិនតែប៉ុណ្ណោះ មានមន្ត្រីៗគយថ្នាក់អន្ទ្រើស មួយចំនួនផ្សេងៗទៀត ក៍មិនសូវខុសគ្នាទេ គឺពួកគាត់តែងយក បងប្អូនកូនក្មួយ ឬបក្ខពួកខ្លួន ឲ្យចូលធ្វើមន្ត្រីគយ កាន់ការងារសំខាន់ៗ ស្ទើរនៅគ្រប់ប៉ុស្តិ៍ខ្លាញ់ៗទាំងអស់ តាមយុទ្ធសាស្ត្រ «ឆ្លៀតឱកាសចែកគ្នា រកប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ទៅតាមខ្សែ ឬតាមជំនាន់» ទាន់អាចនៅធ្វើបាន។ជាងនេះទៀត ក្រោយពីលោក ញឹក យូរ អតីត មេគយខេត្តព្រះស៊ីហនុបានមួយរយះពេល ដែលអាចរកលុយ បានច្រើនគួរសមហើយ គាត់ ក៍បានជ្រែមុខតំណែង រកកន្លែងខ្លាញ់ជាងនេះបន្តទៀត… ហើយត្រូវបានលោក គុណញឹមមេគយម៉ាស្រុកខ្មែរតែងតាំងតម្លើង កៅអីថ្មីឲ្យគាត់ ធ្វើជាមេគយនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុយ៉ាងឡូយ ធ្វើឲ្យពួកឈ្មួញៗទាំងឡាយ និងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលម្ដងទៀត និងនាំគ្នានិយាយថា  អ្នកណាខ្លាំងជាង លោកញឹក យូរ … ។ ត្រង់នេះគេមិនដឹងថា តើលោក បានចំណាយលុយកាក់ អស់ច្រើនដល់ថ្នាក់ណា ឬក៍គាត់បានសន្យាជួយចិញ្ចឹម អគ្គនាយកគយដុះស្លែ គុណញឹមក្នុង១ខែៗ ចំនួនប៉ុន្មាន ឬក៍អត់អស់លុយកាក់អី សូម្បីតែមួយសេនសោះនោះទេ ដែលអាចធ្វើឲ្យគាត់ ត្រូវបានតែងតាំង ធ្វើជាមេគយធំ នៅកំពង់ផែស្វ័យយ័ត្ន ក្រុងព្រះសីហនុ ជាកន្លែងខ្លាញ់ ។តាំងពីលោក ញឹក យូរបានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមក មានព័ត៌មានប្រាប់ឲ្យដឹងថា ពួកឈ្មួញៗ និងក្រុមអ្នករត់ការ ឯកសារទាំងឡាយ មិនសប្បាយចិត្តនឹង វត្តមានរបស់លោក ញឹក យូរទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច  គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ ពួកគេនិយាយថា សព្វថ្ងៃនេះ គ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ ហើយក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី ១ម៉ឺនរៀល ដល់ ១០ដុល្លារអាមេរិកដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ។ហើយការបង់លុយនេះ ធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណ​នេយ្យ​កន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញ​ចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹកយូរទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។

ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងទៀតថា  លោកប្រធាន ញឹកយូរក៍ត្រូវប៉ាន់មិនតិចដែរ នឹងការអនុញ្ញាត ឲ្យពួកឈ្មួញខ្លះ បាននាំចេញទៅលក់ នៅក្រៅប្រទេស ទាំងកុងទីន័រៗ នូវទំនិញបាតឃ្លាំងអន់ ដែលពួកគេប្រមូលទិញ ពីរោងចក្រមួយចំនួននៅកម្ពុជា ។ បន្ថែមពីលើនេះ នៅមានទំនិញ មានតម្លៃជាច្រើនទៀត ដែលត្រូវបានឈ្មួញ នាំចូលពីបរទេសមកកម្ពុជា ទាំងកុងទីន័រៗដែរ តែងមានឈ្មួញខ្លះ លួចដាក់បង្កប់ នៅខាងក្នុងនូវ ទំនិញគេចពន្ធ ស្ទើរមិនដែលខានទេដែលចំណុចនេះ កំពុង ធ្វើឲ្យលោកប្រធាន ញឹក យូរមេសាខាគយ ប្រចាំកំពង់ផែ អន្ដរជាតិ ក្រុងព្រះសីហនុ អាចរកចំណូលផ្ទាល់ខ្លួន បានមិនតិចឡើយ ក្នុង១ខែៗ រហូតដល់១ឆ្នាំៗ ។ពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើ លោក យឹក ​យូរ មិនអាចសុំការពន្យល់បានទេ។ គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ពាលវេលា៕ដោយ៖ ( លោក ហង់ .)

002 004 15

001

 

 

001

 

00413

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment