សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈ្មួញឈើមកពីខេត្តរតនគិរីឈ្មោះម៉េង កាប់ជាទ្រុងធ្រាយធំ ដឹកចេញពីដែនជម្រកសត្វព្រៃភ្នំក្រវ៉ាញ ស្រុក វាលវែង

ខេត្តពោធិ៍សាត់ៈ ឈ្មួញឈើដែលគេល្បីឈ្មោះ ម៉េង មកពីខេត្ត រតនគិរី កំពុងសហការគ្នា ជាមួយឈ្មួញ ខេត្ត ពោធិ៍សាត់ ឈ្មោះ ហេង ផល្លី កាប់ជាទ្រុងធ្រាយធំ នៅ ក្នុង ភូមិសាស្ត្រ តំបន់ស្រែពាំង និង អណ្លុងក្រូច ក្នុងស្រុក វាលវែង ខេត្ត ពោធិសាត់ ។ប្រជាពលរដ្ឋនៅក្នុង ស្រុក វាលវែង អះអាងថាបច្ចុប្បន្ននេះមានមន្ត្រី បរិស្ថាន ក្នុង ខេត្ត ពោធិ៍សាត់ នៅតាមគោលដៅជាពិសេសមន្ត្រីបរិស្ថាននៅចំណុចស្រែពាំង ជាអ្នកបើកភ្លើងខៀវឲ្យឈ្មួញឈើខាងលើធ្វើចរាចរណ៍បានដោយរលូនខណៈ ក្រុម កម្មករ របស់ មេឈ្មួញមកពីខេត្ត រតនគិរី ឈ្មោះ ម៉េង ប្រើសុទ្ធតែរថយន្តបង្កុងដឹកឈើរាជថ្កុល និង ធ្នុង ដោយពួកគេបានសហការគ្នាជាមួយមេឈ្មួញ ប្រចាំ ស្រុក
វាលវែង ឈ្មោះ ចែផល្លី ។ឈ្មួញឈើធំៗក្នុងខេត្ត ពោធិ៍សាត់ មិនហ៊ានចេញមុខរកស៊ីដឹកឈើ បន្តទៀតនោះទេ ដោយគេអះអាងថា បើតាមការសង្កេតឃើញ មានតែឈ្មួញឈើប្រណិតដ៏មហិមារឈ្មោះម៉េងនិងចែផល្លីខាងលើនេះទេដែលហ៊ានរកស៊ីដឹកឈើបានយ៉ាងរលូននោះ។
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ ខាងលើ អង្គភាពសារព័ត៌មានគេហទំព័រ ព្រះវិហារ មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក ម៉ៅ ធនិន អភិបាល ខេត្ត ពោធិសាត់ និងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយ ទេនាព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០១៧ នេះ៕ព័ត៌មានបឋម។ដោយ ៖ (រំដួលពោធិ៍សាត់)

 

001 002 003 004

 

 

Filed in: សង្គម

Leave a Reply

Submit Comment