សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រុមជនពិការដឹកសាច់មាន់ខូចគុណភាពតាម រទេះព្រួតវាយអ្នកសារព័ត៌មានសង្ស័យរឿងគំនុំ

ខេត្តបន្ទាយមានជ័យ៖ អ្នកសារព័ត៌មានម្នាក់ត្រូវក្រុមជនពិការព្រួតគ្នាវាយ ពេលចុះទៅសួរនាំសង្ស័យរឿងគំនុំដែលជនពិការដឹក
សាច់មាន់ខូចគុណភាពចូលពីប្រទេសរាប់រយគីឡូក្រាមត្រូវអ្នកសារព័ត៌មានប្តឹងមន្ត្រីជំនាញអោយចាប់។ជនរងគ្រោះឈ្មោះ វេន
ប្រុស ហៅ ច័ន្ទ អាយុ ៣២ឆ្នាំ មុខងារជាអ្នកយកព័ត៌មាន និងជាប្រធានសាខាខេត្តបន្ទាយមានជ័យនៃសារព័ត៌មាន(ព្រះច័ន្ទកម្ពុជា)ត្រូវបានក្រុមជនពិការដែលធ្លាប់ដឹកសាច់មាន់ខូចគុណភាព តែត្រូវបានក្រុមសារព័ត៌មានខាងលើប្តឹងមន្ត្រីជំនាញអោយចាប់ មិនតិចជាង៧លើកនោះទេ។ ជនរងគ្រោះបានអោយដឹងថា៖ នៅព្រឹកថ្ងៃទី៣១ សីហា ២០១៧ លោកបានជិះម៉ូតូទៅឃើញរទេះជនពិការខ្ទប់ថង់ខ្មៅសង្ស័យសាច់មាន់ខូចគុណភាព ក៏សួរនាំ ស្រាប់តែពេលនោះក្រុមជនពិការមានគ្នាច្រើននាក់ មានទាំងអ្នកមិនពិការព្រួតវាយ នៅមុខទីលានត្រួតពិនិត្យទំនិញគយរដ្ឋាករច្រកទ្វារអន្តជាតិប៉ោយប៉ែត បណ្តាលអោយបែកច្រមុះហូរឈាម និងត្រូវក។ជនរងគ្រោះបានបន្តថាក្រុមអ្នកវាយរូបលោកនោះមានម្នាក់ឈ្មោះ ហួ ឡុង អ្នកបើករថយន្តអោយលោកហុង លៀង អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកប្រមូលចំណូលនិងទីផ្សារសាខាខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធនិងបញ្ហានេះលោក ហុង ហៀងបានប្រាប់ថា ចំពោះលោកហួ ឡុងខាងលើ លោកបានបញ្ឈប់ពីការងារយូរហើយ មិនពាក់ព័ន្ធនិងគាត់ទេ។
ដោយឡែកក្រុមជនពិកាបានអោយដឹងថា មូលហេតុដែលពួកគាត់ព្រួតវាយជនរងគ្រោះនោះ ដោយចោទថា អ្នកសារព័ត៌មានខូចខុសគេ មិនគោរពវិជ្ជាជីវៈ តែខុសរឿងអីនោះ មិនបានបញ្ជាក់នោះទេ។ ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងទៅកម្លាំងព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែតយកក្រុមជនពិការយកសួរនាំដើម្បីសម្របសម្រួល។លោកវរសេនីយ៍ ធិន ស៊ិនដេតបានប្រាប់ថា ជំហ៊ានដំបូងលោកអោយភាគីទាំងពីរសម្របសម្រួលគ្នា បើភាគីទាំងពីរមិនទទួលយកការសម្របសម្រួលនេះទេ លោកនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការខេត្តចាត់ការបន្ត៕ដោយៈ(ចំប៉ាប៉ោយប៉ែត)

001 002 004 005 006 007 008005

Filed in: សង្គម

Leave a Reply

Submit Comment