សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ការចុះបង្ក្រាបរថយន្តខ្នាតយក្សនៅភូមិបាឡែ ឃុំ បាឡែ ស្រុក អណ្តូងមាស

រតនគីរី៖ការចុះបង្រ្កាបនេះដឹកនាំកម្លាំងដោយ លោក ព្រះរាជ្ញារង ជា សុភក្រ័​នឹងកម្លាំងសមត្ថកិច្ចចូលរួមមាន ផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវនិងកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្តរតនះគីរី។ការបង្ក្រាបឈើប្រភេទលេខមួយចំនួន72ដុំរបស់ម្ចាស់ឈ្មោះពៅជាកូនរបស់ឈ្មោះមុំនិងឪពុកឈ្មោះហុងនេះ

ដោយមានការប្រតិកម្មតវ៉ាពីសំណាក់ម្ចាស់ឈើយ៉ាងខ្លាំងក្លាថាជាឈើសំរាប់ធ្វើផ្ទះហើយថែមទាំងស្រែកឡូឡា

ដាក់លោកព្រះរាជ្ញារងថាចាំជួបលោកអភិបាលខេត្តសិននិងម្ចាស់ឈើតេទូរសព្ទ័ឈា្វត់ឆ្វែងរកអ្នកជួយអន្តរាគមន៍

សង្ស័ថាគំនរឈើនេះមានការពាក់ពន្ធ័ជាមួយអ្នកធំនៅពីក្រោយខ្នងបានជាម្ចាស់ឈើឈ្មោះពៅនេះហ៊ានឡូឡានៅ

ចំពោះមុខលោកព្រះរាជ្ញារងយ៉ាងដូច្នេះ ។ តែទោះបីជាជាឈ្មួញឈើតរកអ្នកអន្តរាគមន៍យ៉ាងណាក៍ដោយ លោកព្រះរាជ្ញារងនៅតែបន្តនិតិវិធីអោយទាល់តែបានសម្រេច នៅវេលាម៉ោង4,00 ថ្ងៃទី  29ខែធ្នូឆ្នាំ2016ហើយយកទៅតម្កល់ទុកនៅផ្នែករដ្ឋបាលព្រៃឈើ បរកែវ រងចាំបន្តនិតិវិធីនៃច្បាប់។

ប្រជាពលរដ្ឋស្វាគមន៍ចំពោះការចុះប្រតិបតិ្តការរបស់ លោក​ ព្រះរាជ្ញារង ជា សុភ័ក្រថា ជាការត្រឹមត្រូវ

ក្នុងការ​អនុវត្តន៍ឲ្យមានតម្លាភាព ហើយប្រជាពលរដ្ឋ សុំអំពាវនាវដល់​ ឯក ឧត្តម អភិបាល ខេត្ត រតនគីរី រិតបន្តឹងឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ជៀសវាងការេរិះគន់ពីប្រជាពលរដ្ឋថា អាជ្ញាធរខេត្តមាន

ភាពធូររលុងក្នុងការអនុវត្តន៍ច្បាប់៕​ដោយ៖ តែ ណាត

 

 

000u

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment