សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នគរបាលព្រំដែនគោកលេខ៩០៥ឃាត់ខ្លួនពលរដ្ឋខ្មែរលួចឆ្លងដែនឡើង ភ្នំចំនួន១១នាក់និងរឹបអូសបានវត្តតាងឈើគ្រញូងបានចំនួន១១សំពាយ

ខេត្ត ឧត្តរមានជ័យៈ ប្រជាពលរដ្ឋខ្មែរចំនួន ១១នាក់ រួមនឹងឈើគ្រញូងចំនួន១១ សំពាយ ត្រូវបានកម្លាំងនគបាលការពារព្រំដែនគោកលេខ ៩០៥ ធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៧ ខណៈប្រជាពលរដ្ឋទាំងនោះ ស្ពាយឈើគ្រញូងចុះពីលើភ្នំនៅចំណុចបង្គោលសីម៉ាលេខ
១២ក្នុងភូមិសាស្ដ្រភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុមសំរោង ខេត្តឧត្តរមានជ័យ។
លោក វរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការនគរបាល ការពារព្រំដែនគោកលេខ៩០៥ បានឱ្យដឹកថា ក្រោយពីទទួលបានដំណឹងពីកម្លាំងរបស់ លោក កំពុងដែរល្បាតនៅវេលាម៉ោង ៣ទៀបភ្លិថ្ងៃទី២៤ ខែសីហា ដែលមានកម្លាំងប្រជាពលរដ្ឋចំនួន១១នាក់កំពុងលួចស្ពាយឈើគ្រញូងចេញពីព្រំដែន លោក
បានឱ្យកម្លាំងធ្វើការពួនស្ទះ និងសំគោលការណ៍ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋទាំងអស់នោះ។
លោកវរសេនីយ៍ឯកបន្ដថា ក្នងចំណោមពលរដ្ឋខ្មែរទាំង ១១នាក់នេះ មានពលរដ្ឋចំនួន៩នាក់ រស់នៅភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង និង ពលរដ្ឋម្នាក់រស់នៅភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល និង ម្នាក់ទៀតរស់នៅ ភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង។ហើយចំពោះវត្តតាង ដែលដកហូតបានរួមមាន ពីថៅចំនួន ១១ ដែករណា ចំនួន ៣ ឈើគ្រញូងចំនួន១១សំពាយ ដែលប្រមាណជាង៤០០គីឡូក្រាម រួមទាំងវត្តតាងឈើគ្រញូង បញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត នាថ្ងៃទីដដែលតែម្ដង។បើតាមការសាកសួរពីកម្លាំងជំនាញ កម្លាំងពលខ្មែរទាំង ១១ នាក់ បានឆ្លើយឱ្យដឹងថា ពួកគេបានឡើងលើភ្នំឆ្លងដែនចូលទឹកដីថៃ រកឈើគ្រញូង គឺមិនមានមេខ្លោងឬអ្នកណាជួលពួកគេនោះឡើយ ប៉ុន្ដែពេលបានឈើគ្រញូង ពួកគេស្ពាយចុះភ្នំ ចូលមកទឹកដីកម្ពុជាយកទៅលក់ឱ្យឈ្មួញម្នាក់ ឈ្មោះ
ហេង ដែលជាទាហាន ប្រចាំការនៅភូមិដងទង់ សង្កាត់ កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង ឈ្មោះ រស់ ជក់ មន្ដ្រីយោធា បម្រើការនៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២។ ឈ្មោះ ដូចខាងក្រោម៖ទី1 ឈ្មោះ ព្រំ ភារាក់ ភេទ ប្រុស អាយុ 27 ឆ្នាំទី2 ឈ្មោះ ឃន សុភ័ស ភេទ ប្រុស អាយុ 22 ឆ្នាំ ទី3 ឈ្មោះ ចេវ រាត់ ភេទ ប្រុស អាយុ 28 ឆ្នាំ ទី4 ឈ្មោះ ហឹន អុន ភេទ ប្រុស អាយុ 28 ឆ្នាំ ទី5 ឈ្មោះ សុខ អឿន ភេទ ប្រុស អាយុ 28 ឆ្នាំទី6 ឈ្មោះ សេង ហៀប ភេទ ប្រុស អាយុ 28 ឆ្នាំ ទី7 ឈ្មោះ សុខ សត់ ភេទ ប្រុស អាយុ 23 ឆ្នាំ ទី8 ឈ្មោះ ណុល ណេត ភេទ ប្រុស អាយុ 35 ឆ្នាំទី9 ឈ្មោះ សំ ប៊ី ប្រុស ភេទ ប្រុស អាយុ 39 ឆ្នាំ ទី10ឈ្មោះ ចក ធី ភេទ ប្រុស អាយុ 39 ឆ្នាំទី11ឈ្មោះ ប៊ី ឌឿន ភេទ ប្រុស អាយុ 32 ឆ្នាំអ្នកទាំង11មានទីលំនៅបច្ទុប្បន្នភូមិដងទង់ សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យសំភារៈដកហូតឈើគ្រញូង 11 សំពោយស្មើ 400គីឡូក្រាមពូថៅ ចំនួន 03រណា ចំនួន 03បច្ទុប្បន្នទាំងមនុស្សនឹងសំភារៈបញ្ជូនទៅស្នងករដ្ឋាននគបាលខេត្តឧត្តរមានជ័យ៕ដោយ៖(រំដួលសំរោង)

1 2 3 4 5

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment