សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បទល្មើសព្រៃឈើនៅតែដឹកជញ្ជូនដដែលគ្មានការបង្រ្កាបពីស្ថាប័នពាក់ព័ន្ធឬ អាចត្រូវថ្នាំសណ្តំក៏មិនដឹង!

ព្រះវិហារៈ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ៤និង ៣០នាទី មានរថយន្តសាំយ៉ុងដឹកឈើប្រណិតចូលទៅក្នុងក្រុម ហ៊ុន មួយដែលស្ថិតនៅអូរសៀតព្រំប្រទល់ស្រុកឆែបខេត្តព្រះវិហារដែលជាក្រុមហ៊ុនចាស់មួយក្នុងទឹកដីខេត្តព្រះវិហារដែលកំពុងតែមានសកម្មភាពដឹកឈើខុសច្បាប់ហើយថែមទាំងផ្លូវជាតិមួយចំនួនកំពុងតែរងការខូចជាអន្លើៗហើយគេពុំដែលឃើញមានអាជ្ញាធរឬ ស្ថាប័នពាក់ព័ន្ធណាចេញមុខចាត់វិធានការណ៍ឡើយ ដូច្នេះធ្វើឲ្យក្រុមឈ្មួញមួយក្តាប់តូចហ៊ានធ្វើអ្វីៗស្រេចតែចិត្តហ៊ានធ្វើព្យុះហ៊ានធ្វើភ្លៀងគ្រប់បែបយ៉ាងពោលគឺគ្មានការបង្រ្កាបពីសំណាក់ស្ថាប័នជំនាញឬ ស្ថាប័នពាក់ព័ន្ធនោះឡើយ។
ពាក់ព័ន្ធករណីនេះតំណាងក្រុមហ៊ុននៅអូរសៀតដែលមានឈ្មោះថា តាអឿនមិនអាចសុំការបំភ្លឺបានឡើយ ចំពោះលោកឧកញ៉ាធ្លាប់បានប្រាប់តាមទូរស័ព្ទថា លោកឈប់រកស៊ីហើយមានតែគេយកឈ្មោះរូបគាត់ទៅប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក៏មិនដឹង។ តែទោះជាយ៉ាងណាក៏ដោយគេសង្ឃឹមថាលោកអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងមានវិធានការគ្រប់មធ្យោបាយដើម្បីអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏ឆ្នើម។
ដោយឡែកនៅយប់ថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ សមត្ថកិច្ចចម្រុះបានបង្រ្កាបឈើបីឡានស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុក គូលេន ខេត្តព្រះវិហារជាប់ប្រទល់ស្រុក ស្វាយលើ ខេត្តសៀមរាប ដែលឈើទាំងនោះក្រុមឈ្មួញដឹកចេញពីចំណុច ភូមិព្រែករកា ភូមិជ័យសែន ដើម្បីដឹកចូលមកតាមដេប៉ូនានាឬដឹកយកមកឲ្យឈ្មួញដែលរងចាំទទួលចាំទិញស្រាប់។បើតាមប្រភពពីឈ្មួញរកស៊ីឈើនៅខេត្តព្រះវិហារបានលួចខ្សឹបប្រាប់ថាមានសមត្ថកិច្ច១ឬ២នាក់ចាំកាងបទល្មើសឈើខុសច្បាប់ដើម្បីសំរួលស្ថាប័ននៅតាមដងផ្លូវដែលដឹកឈើរហូតមកដល់ព្រំប្រទល់ស្រុកស្វាយលើទើបផុតភូមិសាស្រ្តរបស់ខ្លួនមកលក់នៅស្វាយលើឬតាមដេប៉ូនានាក្នុងសៀមរាប។ប៉ុន្តែប្រភពពីប្រជាពលរដ្ឋថាបច្ចុប្បន្នក្រុមឈ្មួញឈើគឺកំពុងតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង ហើយពួកគាត់ថា ស្ថាប័នជំនាញ ជាពិសេស មន្ទីរកសិកម្មខេត្តនីមួយៗហាក់បីដូចជាពុំទាន់មានប្រសិទិ្ធភាពនៅឡើយ។
ពាក់ព័ន្ធករណីនេះ លោក អ៊ិត ភុំ ម៉ារ៉ាបានប្រាប់តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៧នេះថា ការឃាត់រថយន្តដឹកឈើចំនួនបីឡានគឺពិតជាមានមែនគឺសមត្ថកិច្ចប៉េអឹមជាអ្នកចាប់ ហើយលោកថា គេកំពុងតែធ្វើការវ៉ាស់វែងឲ្យដឹងចំនួនឈើប៉ុន្មានម៉ែត្រគូប ពីព្រោះលោកមិនទាន់ដឹងច្បាស់ដោយលោកថា ប៉េអឹមកំពុងតែធ្វើកំណត់ហេតុប្រគល់មកឲ្យខាងជំនាញរបស់លោកហើយ។ហើយលោករ៉ាបានបន្តទៀតថា ក្រុមការងាររបស់លោកមានគ្នាត្រឹមតែ ៤០នាក់តែប៉ុណ្ណោះហេតុដូច្នោះមិនអាចមើលគ្រប់ជ្រុងជ្រោយបានឡើយ ហើយលោកបានបន្តថា ពីព្រំប្រទល់ខេត្តមួយទៅខេត្តមួយមានចម្ងាយឆ្ងាយដូច្នេះទល់តែមានការចូលរួមពីស្ថាប័នផ្សេងៗផងដែរ។លោក ម៉ារ៉ាក៏បានគូសបញ្ជាក់ផងដែរថា សូមបងប្អូនកុំយល់ច្រឡំឲ្យសោះថា មន្រ្តីជំនាញចាប់បង្រ្កាបបានតែ
ឈើគ្រឿងផ្ទះឲ្យសោះក៏ចាប់ដែរ តាមពិតលោក ថា ក្រុមឈ្មួញមានល្បិចខ្ពស់ណាស់ ពុំមែនជាឈើគ្រឿងផ្ទះនោះទេ នេះគ្រាន់តែជាការបំភ័ន្តភ្នែកមន្ត្រីជំនាញតែប៉ុណ្ណោះ លោកថា សូមផ្តល់ភាពយុត្តិធម៌ដល់មន្រ្តីជំនាញផងកុំចេះតែថា តែទោះជាយ៉ាងណាក៏ដោយលោកថាទទួលយកការរិះគន់ដើម្បីស្ថាបនា។
សេចក្តីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថា ការដឹកជញ្ជូនឈើដែលគេល្បីថាដឹកពីខេត្តព្រះវិហារចូលមកស្រុកស្វាយលើខេត្តសៀមរាបនោះ គេហទំព័រព្រះវិហារបានទូរស័ព្ទទៅកាន់ នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ គឺ ថាន បានប្រាប់តាមទូរស័ព្ទថា កាលពីព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧ថា មិនមានបទល្មើសឈើនៅក្នុងទឹកដីរបស់លោកទេ ហើយក៏គ្មានបង្រ្កាបរថយន្តដឹកឈើដែរកាលពីយប់ម៉ិញបើមានលោកថានិងធ្វើការបង្រ្កាបភា្លម។
បើយោងតាមប្រភពពីមន្រ្តីរដ្ឋបាលព្រៃឈើ ស្រុក ស្វាយលើបានឲ្យដឹងថា ភាគច្រើនឈើដែលដឹកពីខេត្ត ព្រះវិហារចូលមក ស្រុក ស្វាយលើ ខេត្ត សៀមរាបនោះគឺជា ឈើ របស់លោក ចាន់ណា ដែលគេល្បីថាជាឈ្មួញជើងខ្លាំងរកស៊ីបទល្មើសឈើយូរហើយគ្មានអ្នកណាហ៊ានចេញមុខបង្រ្កាបឡើយ ហើយក៏ឈ្មួញជើងខ្លាំងរូបនេះមិនហ៊ានចូលទឹកដីខេត្ត ព្រះវិហារដែរគឺរង់ចាំតែទិញត្រឹមព្រំប្រទល់តែប៉ុណ្ណោះ។ ក្រោយពីសមត្ថកិច្ចចម្រុះបង្រ្កាបរថយន្តដឹកឈើបានចំនួនបីឡានរួចមកដោយប្រភពច្បាស់ការណ៍ថាដឹកចូលមកស្រុកស្វាយលើ ខេត្ត សៀមរាបក៏ត្រូវអ្នកសារព័ត៌មានទូរស័ព្ទទៅសុំការពន្យល់ពីនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ លោក ថាន
មិនមានទេ ស្រាប់តែមិនបានប៉ុន្មាននាទីផងស្រាប់តែ លោក ចាន់ ណា បាន ទូរស័ព្ទមកកាន់អ្នកសារព័ត៌មានវិញដោយ និយាយថា មិនចាំបាច់វែងឆ្ងាយទេ ចាំជួបគ្នានៅម៉ោង ២ឬ៣ ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះ ប៉ុន្តែការណាត់ជួបរបស់ លោកចាន់ណានោះក្នុងគោលបំនងអ្វីមួយនោះឡើយ៕(គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ).

 

001 002

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment