សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈ្មួញឈើ ឈ្មោះ ចែមុំ ហៅម៉ាប់ ដឹកជញ្ជូនឈើល្បីពេញ ខេត្ត ក្រចេះផ្គើន នឹង បទបញ្ជារបស់ សម្តេចតេជោ សែន

ខេត្តក្រចេះ៖ ប្រភពពីសមត្ថកិច្ច និង ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីយប់ថ្ងៃ ទី១៣ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ រថយន្ត សាំយ៉ុងដឹកឈើ ២គ្រឿង របស់ឈ្មួញ ឈ្មោះ ចែមុំ ហៅម៉ាប់ បានដឹកឈើ ចេញពី ក្បែរវត្ត សំបុក ហើយ ឆ្លងកាត់មុខស្នាក់ការ សង្កាត់ រដ្ឋបាលព្រៃឈើថ្មគ្រែ យ៉ាងរំភើយ។ មន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបាន ត្រឹមតែរាប់ក្បាលរថយន្តដឹកឈើ ហើយ ចាំទទួល ផលប្រយោជន៍ពី ឈ្មួញ ឈ្មោះ ចែមុំ ហៅម៉ាប់ យ៉ាងស្រួលៗព្រោះអីបើហ៊ានទប់ស្កាត់ នឹង ត្រូវបាត់បង់ផល ប្រយោជន៍ឬដាច់បាយហើយ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ឈ្មួញ ឈ្មោះ ចែមុំ ហៅម៉ាប់ តែងជិះរថយន្តឡិចស៊ីស RX330 ដើម្បីបិទគូថពី ក្រោយ ឡានដឹកឈើ និងសម្របសម្រួលជាមួយសមត្ថកិច្ច។
បញ្ហានេះដែរ តើ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរតែពិនិត្យមើលអំពើពុករលួយ និង ភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុង ខេត្ត ក្រចេះខ្លះៗផង ព្រោះពួកគេកំពុងឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យកុំនាំគ្នាធ្វើមន្រ្តីជើង១០ ឬ មន្រ្តីគ្រាប់ ល្ពៅនោះអី។ សកម្មជនព្រៃឈើ និង ប្រជាពលរដ្ឋក្នុង ស្រុកចិត្របុរី ខេត្ត ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញជាច្រើននាក់ កំពុង ធ្វើសកម្មភាពដឹកឈើ ចេញពី ស្រុក ចិត្របុរី ឆ្លងកាត់ក្រុងក្រចេះ ហើយចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញម្នាក់ឈ្មោះ ចែមុំ ហៅម៉ាប់ កំពុងប្រើរថយន្តសាំយ៉ុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញពីឃុំសំបុក ស្រុកចិត្របុរី ឆ្លង កាត់ក្រុងក្រចេះ ចូលទៅស្រុកស្នួល ហើយចេញទៅស្រុកយួនយ៉ាងរលូន។ ប្រជាពលរដ្ឋបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ចែមុំ ហៅម៉ាប់ អាចដឹកជញ្ជូនឈើដល់គោលដៅយ៉ាងរលូន គឺមានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។
ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែមុំ ហៅម៉ាប់ ប្រមូលទិញឈើពីតំបន់ផ្សេងៗដឹកតាមទូកយកមកស្តុកទុកនៅក្បែរវត្តសំបុក ឃុំសំបុក ស្រុកចិត្របុរី ទាំងយប់ទាំងថ្ងៃ។ បន្ទាប់មកទើបស្ទូចឈើដាក់រថយន្តសាំយ៉ុងជាច្រើនគ្រឿងចេញទៅស្រុកស្នួល ហើយចេញទៅស្រុកយួនដោយគ្មានការរំខានពីសមត្ថកិច្ច។ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកចិត្របុរី ក្រុងក្រចេះ និងស្រុកស្នួល មិនចាត់វិធានការបង្ក្រាបរថយន្តដឹកឈើរបស់ ឈ្មួញ ឈ្មោះ ចែមុំ ហៅម៉ាប់ នោះទេគឺមានតែជួយបិទបាំងនិងសម្របសម្រួលដើម្បីជាថ្នូរនឹងផលប្រយោជន៍ជាប្រចាំខែថ្ងៃ។ ហេតុនេះហើយទើបឈ្មួញឈ្មោះ ចែមុំ ហៅម៉ាប់
នៅតែអាចប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីឃុំសំបុក ស្រុកចិត្របុរី យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់ទោះជា លោក សរ ចំរ៉ុង ចៅហ្វាយខេត្តក្រចេះក៏ចែមុំមិនញញើតដែរ៕ដោយ៖ រំដូលក្រុងក្រចេះ.

0019

 

 

 

Filed in: សង្គម

Leave a Reply

Submit Comment