សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងនគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួនក្រុមចែក ចាយនិងប្រើប្រាស់គ្រឿងញៀន3នាក់ និងវត្ថុតាង

ខេត្ត ឧត្តរមានជ័យៈ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបន្ទាយអំពិលបានបង្រ្កាប បានក្រុមចែកចាយ និង ប្រើប្រាស់
នូវសារធាតុគ្រឿងញៀន មួយករណីកាលពីវេលាម៉ោង8យប់ នាថ្ងៃទី08 ខែសីហា ឆ្នាំ2017 នៅចំណុចស្រះតាម៉ឹង
ស្ថិតនៅខាងលិចភូមិពោធិថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ក្នុងនោះ បានឃាត់ខ្លួន ជនសង្ស័យចំនួន០៣ នាក់ ៖
១-ឈ្មោះ អាត លួត (ហៅ កុយ) ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល ។
២- ឈ្មោះ ហុល ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិរស្មីសូភី ឃុំបេង ។៣-ឈ្មោះ ឡោម នេត ភេទប្រុស
អាយុ២២ ឆ្នាំ រស់នៅភូមិរស្មីសូភី ឃុំបេង ។
វត្ថុតាងឆែកឆេរដកហូតបានរួមាន ថ្នាំញៀនមេតំហ្វេតាមីនWYចំនួន៤៤គ្រាប់ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
ម៉ូតូ ចំនួន ០២ គ្រឿង ។បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសុំណុំរឿងតាមនិតិវិធី ៕ ដោយ៖រំដូលព្រះវិហារ.

003 006 009

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment