សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈើប្រណិតរាប់ពាន់ដុំជាងនិងតោនឈ្មួញយកទៅលាក់ ត្រូវបានរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង ចុះបង្ក្រាប

ស្ទឹងត្រែង៖ នៅល្ងាចថ្ងៃទី០៧ ខែ៨ ឆ្នាំ២០១៧ វេលាម៉ោង៣និង ៣៥នាទី កម្លាំងជំនាញចុះបង្ក្រាបឈើប្រណិតជាច្រើនដុំប្រភេទធ្នុង់ដែលឈ្មួញលួចយកទៅលាក់ទុកបិតបាំង ពីរសមត្ថកិច្ច ត្រូវបានបែកធ្លាយ ដល់រដ្ឋបាលព្រៃឈើចុះបង្ក្រាប នៅចំណុចក្នុងដីឡូមួយកន្លែង ក្រោយផ្ទះប្រជាពលរដ្ឋជិតសាលារៀនបឋមសិក្សាខិះស្វាយ ស្ថិត ក្នុងភូមិ ខិះស្វាយ ឃុំ ព្រែកមាស ស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង។តាមការឲ្យដឹងពីរពលរដ្ឋម្នាក់លួចប្រាប់ឲ្យដឹថាម្ចាស់ឈើខាងលើ ១៖ឈ្មោះសាង ២៖ឈ្មោះមឹន ជនជាតិវៀតណាម ហើយឈ្មួញឈើនោះបានដឹក យកមកលាក់ទុក្ខ នៅទីតាំងខាងលើដោយមានការបិតបាំង ពីរសមត្ថកិច្ចដោយឃើញថាមានការ ចុះបង្ក្រាប នឹង ឆែកឆេរតាមរថយន្តនឹងម៉ូតូ មួយចំអិនកំពិសហើយក៍ស្ងប់ទៅវិញនោះ ធ្វើឲ្យឈ្មួញទាំងនោះភ័យខ្លាច បានដឹកជញ្ចូនជំលៀសយកមកលាក់ទុក នៅទីតាំងខាងលើយ៉ាងសុខស្រួល ដោយមានការអនុញ្ញាត្តិពីរម្ចាស់ដីមានរបង។
ប្រភពដដែលបានបន្តទៀតថាដោយមានការស៊ើបយ៉ាងច្បាស់ការណ៍ ទើបសមត្ថកិច្ចឈានដល់ការបង្ក្រាបរឹបអូសដឹកជញ្ចូនយកមក
រក្សាទុក នៅ សង្កាត់រដ្ឋបាល ព្រៃឈើព្រែកមាស។
លោក អំ ម៉ារ៉ា នាយផ្នែករដ្ឋបាល ព្រៃឈើស្រុក សៀមប៉ាង បានឲ្យដឹងថា ករណីបង្ក្រាបទីតាំងលាក់ឈើមួយកន្លែងដែល ឈ្មួញលួចដឹកជំលៀសចេញពីកន្លែងកែឆ្នៃរួចក៍ដឹកយកមកលាក់ទុក នៅទីតាំងខាងលើក្របជិត ឆ្ងាយពីផ្លូវទៅ២ទៅ៣រយម៉ែត្រ ឆ្ងាយពីភ្នែកសមត្ថកិច្ច នឹង ជំនាញពួកគាត់ផងដែរដោយលោកដឹងថា ឈ្មួញឈើនោះ ជាជនជាតិវៀតណាម ។ លោកបន្តទៀតថា កាចុះបង្ក្រាបនេះដោយសារមានក្រុមអ្នកសារព៍ត៌មានយើងជួយផ្តល់ចង្អុលទីតាំងច្បាស់លាស់ទើបឈានបង្ក្រាបតែម្តង ហើយចំណែកម្ចាស់ឈើនោះមិនដឹងថាឈ្មោះនោះទេបច្ចុប្បន្នកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីឲ្យចូលខ្លួនមកធ្វើការផាកពិន័យទៅតាមច្បាប់ នឹងបន្តរុករកទីតាំងស្តុបឈើផ្សេងទៀតដែលឈ្មួញទាំងនោះយកមកលាក់នៅកន្លែងផ្សេង លោកបានបញ្ជាក់ទៀតថា លោកមិនអាចប៉ាន់ស្មានបាននៅឡើយទេថាចំនួនឈើទាំងនោះមានប៉ុន្មានដុំប៉ុន្មានតោន ចាំព្រឹកស្អែកទើក លោកឲ្យកម្លាំងលោក ធ្វើការរាប់ចំនួនដុំនឹងតោនធ្វើរបាយការជូនថ្នាក់លើ៕ដោយ៖ រំដូលក្រុង ស្ទឹងត្រែង.

007 008

 

 

Filed in: សង្គម

Leave a Reply

Submit Comment