សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រុមហ៊ុនហួតម៉េងរីតារបស់ លោក ឧកញ៉ាជ័យ នៅស្រុក អន្លង់វែង ចាប់ផ្ដើមក៍ក្រើកប្រមូលទិញឈើប្រណិតសារជាថ្មី

ខេត្តឧត្តរមានជ័យក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្ម ឈ្មោះ ហួត ម៉េងរីតា របស់ លោក ឧកញ៉ា ជ័យ ដែល
មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ 67 B ក្នុងភូមិ អូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
សព្វថ្ងៃនេះក្រុមហ៊ុនខាងលើកំពុងតែកក្រើកឡើងសារជាថ្មី ក្នុងការប្រមូលទិញឈើប្រណិតប្រភេទឈើធ្នង់ ដែល
កំពុងតែមានហាងឆេង និងមានទីផ្សារនៅឯប្រទេសវៀតណាម។
បើតាមការអោយដឹងពីសមត្ថកិច្ចថាលោក ឧកញ្ញាជ័យ អគ្គនិយកក្រុម ហ៊ុន ហួត ម៉េងរីតា ក្រោយពីទទួលបានដី
សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅ ស្រុក​ អន្លង់វែង ខេត្ត​ ឧត្តរមានជ័យ ពេលណាមកគឺបានធ្វើអាជីវកម្មបទល្មើស
ឈើជ្រកក្រោមស្លាកក្រុមហ៊ុនរហូត។ដូចជាប្រមូលទិញឈើក្រញូងនៅតាមបន្ទាត់ព្រំដែនទាំងមូលដូចជា ស្រុក
អន្លង់វែងស្រុកត្រពាំងប្រាសាទនិងសង្កាត់កូនគ្រាល។ក្រោយពីក្រុមហ៊ុនមួយនេះមានភាពស្ងប់ស្ងាត់មួយរយះ
ក្នុងការប្រមូលទិញឈើប្រណិតពេលនេះបានកក្រើកឡើងសារជាថ្មីទៀតហើយក្នុងការប្រមូលទិញឈើធ្នង់
ដោយមានមេការ ឈ្មោះ ខ្យា ដែលជានាក់ប្រមូលទិញ និង បំផុសដល់ឈ្មួញតូចតាចនិងពលរដ្ឋស្រុកអន្លង់វែង
កាប់អាឈើប្រមូលយកទៅលក់អោយខាងក្រុមហ៊ុន។
ការប្រមូលទិញឈើប្រណិតរបស់ក្រុមហ៊ុនហួតម៉េងរីតាធ្វើជាមុខជុំនួញត្រូវបានគេសង្ស័យថាមានការឃុបឃាត់
និងត្រូវរ៉ូវគ្នាជាមួយនិងមន្ត្រីជុំនាញសមត្ថកិច្ចនិងអាជ្ញាធរស្រុកអន្លង់វែងនិងខេត្តឧត្តរមានជ័យទាំមូលទើបព្រព្រឹត្ត
ទៅយ៉ាងរលូនបែបនេះ។តំណាងក្រុមហ៊ុនឈ្មោះលោកខ្យាបានអោយដឹងថាក្រុមហ៊ុនបានធ្វើការប្រមូលទិញឈើ
ធ្នង់ពីពលរដ្ឋដឹកតាមម៉ូតូនិងរទេះបន្ដិចបន្តួចតែប៉ុន្នោះ។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំកា
របំភ្លឺពី លោក សូតស៊ីសុឃាងប្រធានមន្ទីកសិកម្ម ខេត្តឧត្តរមានជយ័មានទេនៅថ្ងៃទី08ខែសីហារឆ្នាំ2017នេះ។
គេហទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី លោក ​ឧកញ៉ាជ័យ បានទេ មូលគ្មានលេខ ទូរស័ព្ទ រីឯមេការ របស់ លោក​
ឧកញ៉ាជ័យ ក៏មិនឲ្យលេខគាត់ដែល ពីព្រោះគតា់ថាខ្លាចបែកការណ៍។ គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់
ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ដោយ ៖ ផៃ សុភណ្ឌ័

001 003

002

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment