សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ​ក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះរងការចោទប្រកាន់ថា យកអំណាចជំរិតទាប្រាក់ពីប្រជាពលរដ្ឋរកស៊ីដឹកឈេតាមម៉ូតូបន្តិចបន្តួចយ៉ាងចាស់ៗដៃ

ខេត្ត ក្រចេះ៖តាមសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋដែលរស់នៅតំបន់ការបីឃុំក្រញូងសែនជ័យក៏ដូចជាប្រជាពលរដ្ឋ
ដែលរស់នៅក្នុងស្រុកកែវសីម៉ានិងព្រុំប្រទល់ស្រុកស្នួលខេត្តក្រចេះបានអោយដឹងថា៖សព្វថ្ងៃនេះពួកគាត់រកស៊ីដឹកឈើ
តាមម៉ូតូគឺជាប្រភេទឈើជំនៀរដែលសេសសល់យកទៅលក់អោយឈ្មួញវៀតណាមនៅឯព្រុំដែនស្រុកស្នួលត្រូវបាន
ប៉ូលីសរដ្ឋបាលម្នាក់ឈ្មោះប្រែស សំអុល(ហៅឡាយ)ជិះរថយន្តម៉ាកកាមរីបាឡែនពណ៌ស្ករធ្វើសកម្មភាពជំរិតទាប្រាក់
ពីពួកគាត់ក្នុង១ម៉ូតូពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀលមិនថាឡើយដឹក១ដុំ២ដុំក៏ដោយក៏មិនលើកលែងដែរ។ប្រជាពលរដ្ឋបន្ថែមទៀតថា
បើសិនជាពួកគាត់ហ៊ានគេចវេះវៀងផ្លូវមិនព្រមតេទូរស័ព្ទប្រាប់លោកឡាយជាមុនទេនោះបើគេទាន់គេពិន័យជាប្រាក់ចាប់ពីប៉ែត
សិបម៉ឺនរៀលទៅមួយលានរៀលឯណោះបើសិនជាពួកគេមិនព្រមបង់លុយតាមកំណត់ដែលគេចង់ទេនោះលោកប្រែសសំអុល ហៅ
ឡាយគឺគេគំរាមចាប់បញ្ជូនទៅខាងនេះខាងនោះមិនខានឡើយ។ជាក់ស្តែងនៅក្នុងកំឡុងខែ៦ឆ្នាំ២០១៧នៅសើម ថ្មីៗលោក ប្រែសសំអុល
ហៅឡាយបានចាប់ឃាត់ម៉ូតូប្រជាពលរដ្ឋដឹកឈើជំនៀពីរម៉ូតូនៅក្នុងចំការកៅស៊ូក្រុមហ៊ុនធីធីវ៉ាយជិតចំណុចកែងផ្លូវទៅច្រករបៀង០៧
ត្រូវលោកឡាយជំរិតទាប្រាក់១លានរៀលជាការព្រមានបើសិនថ្ងៃក្រោយគេចវ៉េះពីលោកឡាយគេនិងចាប់វាយខ្នោះញាត់គុកមិនខានឡើយ(ស៊ិច)។មិនតែប៉ុណ្ណុះទេលោកឡាយមានសកម្មភាពសកម្ម្មណាស់ក្នុងការប្រមាញ់ដេញរថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះតាមដងផ្លូវជាតិ១កន្ទុយពីរកន្ទុយឬរថយន្តដឹកទ្វារបង្អួចដែលកែឆ្នៃររួចសំរាប់យកទៅប្រេីប្រាស់ជាលក្ខណះគ្រួសារហើយនោះក៏លោកឡាយដេញប្រផាត់ប្រភីងតាមដងផ្លូវជាតិ៧៦Aបង្ករអោយភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅក្នុងតំបន់នោះ៕ពាក់ព័ន្ធនិងទង្វើរពុករលួយបែបកៀបសង្កត់ជញ្ជក់ឈាមប្រជាពលរដ្ឋយ៉ាងដូច្នេះថាតើលោកស្នងការខេត្តក្រចេះលោកបានជ្រាបដែររឺទេ?តាមប្រភពមិនបញ្ចេញឈ្មោះបានអោយសារព័ត៌មានយើងដឹងថាលោកប្រែសសំអុលហៅឡាយនេះគឺគេប្រមូលកញ្ចប់ជូនលោកអធិការស្រុកស្នួលចាន់សុគីមនិងសំរាប់ផ្តល់ថវិការថ្លៃប្រេងថ្លៃសាំងស្រោចទឹកម្រេចលោកស្នងការខេត្តក្រចេះផងដែរ។អញ្ចឹងហើយបានជាលោកប្រែសសំអុលហៅឡាយធ្វើអ្វីៗ? តាមអំពើចិត្តគ្មានខ្លាចរអែងប្រមុខរាជរដ្ឋាភិបាលដែលដាក់នូវសារាចរណ៌ស្តីពីការបំបាត់អំពើពុករលួយនោះ។ជាពីសេសសម្តេចហ៊ុនសែនក៏បានលើកអំពីមន្ត្រីគ្រាប់ល្ពៅនោះដែរ។បើតាមការបញ្ជាក់ពី
បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំក្រញូងសែនជ័យដែថានរណារៗក៏គ្មានហ៊ាន ក្អកជាមួយលោកប្រែសសំអុលហៅឡាយនោះដែប្រហែលជាគាត់អាងខ្សែខ្នងអ្នកធំហើយមើលទៅបានជាគាត់ហ៊ានធ្វើដូច្នេះ។ប្រជាពលរដ្ឋក្នុងស្រុកស្នួលពិសេសក្នុងតំបន់ការបីឃុំក្រញូងសែនជ័យសូមអំពាវនាវដល់ លោក លន់សុផាតស្នងការខេត្តក្រចេះនិងលោកគង់គឺមនីអភិបាលស្រុកស្នួលសូមជួយមើលមន្រ្តីរអសកម្មនេះផងពីព្រោះថ្នាក់ក្រោមធ្វើយ៉ាងដូច្នេះងាប់ប្រជាពលរដ្ឋអស់ហើយ។ហើយម្យាងទៀតបើទុក្ខមន្ត្រីរបៀបនេះតទៅទៀតជិតបោះឆ្នោតនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៨ខាងមុខនេះខ្លាចក្រែងប្រជាពលរដ្ឋគាត់មិនស្វាគមន៌ដោយសារមន្ត្រីប៉ុស្តិ៍ឈ្មោះប្រែសសំអុលហៅឡាយនោះពីព្រោះជាសាច់ស្អុយគួរតែឆ្វៀលក្រវាត់ចោលទៅ៕ពាក់ព័ន្ធក្នុងករណីនេះលោក ចាន់សុគីមអធិការនគរបាលស្រុកស្នួលបានបញ្ជាក់ថា៖ឈ្មោះប្រែសសំអុលហៅឡាយពិតជាកូនចៅរបស់លោកមែនតែលោកមិនបានបញ្ជាអោយធ្វើ
ដូចដែលគេចោទនោះទេគឺលោកអោយមកការពារសន្តិសុខជូនប្រជាពលតែប៉ុណ្ណោះអារឿងកញ្ចប់ស្អីគេនោះក៏លោកមិនបានដឹងដែរ។ចាំលោកសួមមន្ត្រីរូបនោះមើល។ចំណែកលោកប្រែសសំអុលហៅឡាយទូរស័ព្ទតេចូលជាច្រើនដងដើម្បីសុំការបំភ្លឹអំពីករណីខាងលើនេះទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល៕(គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ពេលវេលា)។ដោយ ៖ រំដួលក្រចេះ!

001 004 007

 

 

002

 

 

 

 

Filed in: សង្គម

Leave a Reply

Submit Comment