សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រដ្ឋបាលខេត្តកោះកុងធ្វើពិធីផ្សព្វផ្សាយនិងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាទូរទាំងខេត្តអាណត្តិទី០២

កោះកុង៖នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៦ មានរៀបចំវេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៦ បានដំណើការរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅទូទាំងក្រុង ស្រុក ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ បានចែក ចេញជាពីរក្រុម ក្រុមទី១ដឹកនាំដោយឯកឧត្តម ប៊ុន លើត អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមទី២ ដឹកនាំដោយឯកឧត្តម កាយ សំរួមប្រធានក្រុមប្រឹក្សា ខេត្តកោះកុង ។
វេទិកាផ្សព្វផ្សាយថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ ដឹកនាំ ដោយឯកឧត្តម កាយ សំរួម បានរៀបចំធ្វើឡើងនៅ ស្រុកថ្មបាំង។
បន្ទាប់ពីលោកជំទាវ ស សឹមអីម សមាជិកក្រុមប្រឹក្សា ខេត្តបានធ្វើសេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត រួចមក លោកស្រី មិថុនា ភូថង អភិបាលរងខេត្ត បានរាយការណ៍សង្ខេបស្តីពីទិដ្ឋភាពរួមនៃស្ថានភាព អភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈបនានារបស់ រដ្ឋបាលខេត្តរយៈពេល៩ខែ ក្នុងឆ្នាំ២០១៦។

ក្នុងដំណើការពិគ្រោះយោបល់រយះពេល៣ថ្ងៃជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឃើញថាប្រជាពលរដ្ឋសស្រាក់ សស្រាំ ក្នុងការសួរនូវសំណួរ និងមានសំណូមពរជា ច្រើន។

ជាការឆ្លើយតបរសប់លោក លោកស្រីវាគ្មិន ដែលជា អាជ្ញាធរ និងសមត្តកិច្ចពាក់ព័ន្ធ បានស្រាយបំភ្លឺ និងបានជួយដោះស្រាយសំណូមពរតាមអ្វីដែលអាចធ្វើទៅបាន ហើយការបកស្រាយរបស់វាគ្មិនក្នុងវេទកា នេះដែរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពេញចិត្ត និង ព្រមទទួលយកដោយស្ងប់ចិត្ត។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម កាយ សំរួម និងលោកស្រី មិថុនា ភូថង បានប្រគល់ប័ណ្ណសសើរ និងប្រាក់រង្វាន់ជូនក្រុមប្រឹក្សាឃុំនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលបានខិតខំបម្រើសេវារដ្ឋបាល និងរក្សា សណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ៕ដោយង៉ែត សុគន្ធី

 

IMG-20161223-WA0048 IMG-20161223-WA0051

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment