សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អភិបាលខេត្តឧត្តរមានជ័យបានបង្រ្កាបបទល្មើស ឈើប្រណិត៦០ដុំនៅព្រៃសហគមន៍សម្រែកព្រៃស្រស់

ឧត្តរមានជ័យ៖ សហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ នៅចំណុចឬស្សីតោង ស្ថិតក្នុង ភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យត្រូវបាន មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយគណៈកម្មការគ្រប់គ្រងព្រៃសហគមន៍ ឃាត់បានឈើប្រណិតប្រភេទបេង ចំនួន60ដុំ ដោយមានទំហំ 10cm×10cmប្រវែង80cm បន្ទាប់ពីមានក្រុមជនល្មើសបានលួចកាត់បម្រុងដឹកចេញទៅលក់អោយឈ្មួញ ។ បន្ទាប់ពីបង្រ្កាបបាន កម្លាំងសហការក៍បានដឹកជញ្ជូនឈើល្មើសទាំងអស់នោះ
ក្នុងបំណងយកមករក្សាទុកនៅស្នាក់ការខ័ណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល ប៉ុន្តែ គ្រាន់តែដឹកជញ្ជូនផុតពីព្រៃមកដល់ផ្លូវយុទ្ធសាស្ត្រ ស្រាប់តែមានកម្លាំងទាហ៊ានកងពលតូចអន្តរាគមន៍លេខ៥ ចំនួន ០៨នាក់ ប្រដាប់ដោយអាវុធចំនួន០២ដើម បានមកឃាត់មិនឲ្យយកវត្ថុតាងទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើនៅក្រុងសំរោងទេ គឺពួកគេឲ្យយកទៅ ដាក់នៅក្នុងបន្ទាយរបស់គេវិញ ។ ក្នុងពេលនោះដែរ ក៍មានកិច្ចអន្តរាគមន៍ ដាក់បទបញ្ជារពីលោក ស ថាវី អភិបាលខេត្ត ទើបកម្លាំងទាហ៊ានខាងលើ ដកថយវិញអស់ ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយក មករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយអំពិល។ប៉ុន្តែទោះជាក៏ដោយប្រជាពលរដ្ឋសារទរចំពោះចំណាត់ការរបស់ លោក អភិបាល ខេត្ត ឧត្តរមានជ័យ តែពួកគាត់សូមអំពាវនាវដល់ លោក អភិបាល មេត្តា បង្រ្កាប ឈ្មួញរកស៊ីឈើ
នៅក្នុង ខេត្ត ឧត្តរមានជ័យផងទាន៕
001 002 003 004 005

 

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment