សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកញ៉ែមសេងមេគយច្រកអន្តរជាតិព្រែកចាកមានគំនិតខ្ពស់ប្រមួលលុយពីឡានដឹកទំនិញគេចពន្ធ

ខេត្តកំពត៖ប្រជាពលរដ្ឋ បានរាយការណ៍ថា នៅច្រកអន្តរជាតិព្រែកចាកនៅតែបន្តអនុវត្តន៍រូបមន្ត
ពុករលួយដដែលព្រោះមានទំនិញគេចពន្ធ ជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ
របស់លោក ញ៉ែមសេងបានឃុបឃិតជាមួយឈ្មួញ បង់ពន្ធតាមរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធ
មិនគ្រប់ជាដើម។ ចាប់តាំងពីពេលដែល លោក ញ៉ែមសេង ត្រូវបានប្រកាសតែងតាំង ជាប្រធានការិ
យាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិព្រែកចាកខេត្តកំពត បង្កប់ដោយអំពើពុករលួយ គេសង្កេតឃើញ
ឈ្មួញរកស៊ី តូចតាច រអ៊ូរទាំយ៉ាងខ្លាំង ពីការកោសរូស បង្ខំឲ្យបង់លុយ ដោយគ្មានការយោគយល់ ប៉ុន្តែ
សម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនទំនេញខុសច្បាប់ ចេញ
ទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិព្រែកចាកទទួលបានការយោគយល់ ពីលោក ញ៉ែមសេងព្រោះ
ការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួត ។ ពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ
គ្រឿងសំណង់ និងទំនិញមានតម្លៃ តែគេបង់ពន្ធ ជារបៀបទំនិញចាប់ហួយ ឬតុ កៅអី ជ័រ ទៅវិញ ហើយការ
បង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ៤០ទៅ
៥០ ភាគរយប៉ុណ្ណោះ ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសម្បើម ក្នុងមួយខែៗ។ដោយឡែក ប្រជាពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម បានឱ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចប៉ុណ្ណោះ ត្រូវកូនចៅរបស់លោកញ៉ែមសេងគាបយកលុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោកដល់ពួកគាត់ដែលជា
ម្ចាស់សន្លឹកឆ្នោតទើប លោកគយបានមអង្គុយនៅទៅនេះព័ត៌មានបឋម៕ពាក់ព័ន្ធករណីខាងលើ លោក​ ញ៉ែម សេង មិនអាចសុំការពន្យល់បានទេ។គេហទំព័រព្រហវិហាររងចាំការបកស្រាយគ្រប់ពេលវេលា៕(សូមបញ្ជាក់ថា ការរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ )។

002 0012

 

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment