សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រជាពលរដ្ឋនៅក្នុង ភូមិចាអ៊ុងនិងភូមិ ចាអ៊ុងកោង ឃុំ ចាអ៊ុង ស្រុកអូរជុំ បានរាយការណ៍មានគំនរឈើជាច្រើនដុំ

ខេត្ដរតនគិរី៖បានរាយការមកថា មានគំនរឈេីប្រណិត ជាច្រើនដែលក្រុមឈ្មួញឈើ ដឹកយកមកលាក់ ទុកជាច្រើនគំនរ
ស្ថិតនៅក្នុងចំការស្វាយចន្ទី នៅមុខ ប៉ុស្ដិ៍ នឹងចំហៀង ប៉ុស្ដិ៍ប៉ូលីសមូលដ្ឋាន ឃុំចាអ៊ុង មកក្រុមអ្នកយកពត៌មានយើងបានចុះ
ទៅផ្ដិតយករូបភាព និងបានរាយការណ៍ជូន សមត្ថកិច្ច គ្រប់ជំនាញ អស់រយះពេលពីរថ្ងៃ ហើយបានឃ្លាំមើលអស់រយះពេល
ពីរថ្ងៃមកនោះ ពេលនេះកំលាំងអាវុធហត្ថ ដែលដឹកនាំដោយលោក ឃី សុខា បានដឹកនាំកំលាំងចុះទៅបង្ក្រាបហើយ នៅ វេលា
ម៉ោង ២ និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែ០៧ ឆ្នាំ២០១៧នេះ ហើយក៏បានរឹបហូសយកឈើទាំងនោះ ទៅរក្សាទុកនូវជំនាញ
ដើម្បីធ្វើការវាស់វែង នឹងស្រាវជ្រាវរកម្ចាស់ឈើយកចាត់ការតាមនិតិវិធីច្បាប់ ជាបណ្ដោះអាសន្ន ឈើប្រណិតទាំងអស់ដែលរឹប
អូសបាន មានចំនួន ៧៣ កំណាត់ ប្រភេទ ឈើប្រណិត លាំងឃ្លុំ ជាម៉ៃតាប់ ដែលមានមុខកាត់ ចាប់ពីមុខ ២៥ ទៅ ៣០រហូតដល់
មុខ៦០ឡើងទៅ និងមានប្រវែងចាប់ពី ២ម៉ែត្រ នឹង៣ម៉ែត្រឡើងទៅ ខ្នាតឈើទាំងអស់សុទ្ធតែជាប្រភេទឈើកម្ម៉ង់ទៀតផង។
បងប្អូនប្រជាពលរដ្ឋដែលនៅជិតទីតាំងនោះ បានបង្ហើបប្រាប់ទៀតថា កន្លែងទីតាំងស្តុបឈើនូវភូមិឃុំខាងលើនេះ មិនមែនទើបតែ
មាននោះទេ គឺមានរាប់ឆ្នាំមកហើយ ហើយពួកគាត់មិនដែលឃើញសមត្ថិច្ចណា ហ៊ានចុះទៅបង្ក្រាបនោះទេ នេះជាលលើកទីមួយ
ហើយ។
ពួកគាត់បានបន្តទៀតថា បើអស់លោកសមត្ថកិច្ច នឹងជំនាញ ថាមិនដែលដឹងថាមានឈើដឹកយកមកស្តុបទុក និង ដឹកជញ្ជូនចេញ
ពីកន្លែងទីតាំងខាងលើនេះ ពួកគាត់មិនជឿទេ ព្រោះទីតាំងខាងលើនេះ មានជាយូរឆ្នាំមកហើយ ហើយម៉្យាងទៀត ទីតាំងនេះ នូវចំពី
មុខប៉ុស្ដិ៍ និងចំហៀងប៉ុស្ដិ៍ នគរបាលមូលដ្ឋានឃុំ ចាអ៊ុង នេះតែម្ដង។
ទោះជាមានការបង្រ្កាបយ៉ាងណាក៏ ប្រភពពីប្រជាពលរដ្ឋនៅ រតនគីរីថា មិនទាន់មានប្រសិទិ្ធភាពនៅឡើយ ពីព្រោះពួកគាត់បានបន្ត
ទៀតថា នៅ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និង នៅតាមច្រក ១៩ ហៅ ច្រកចេញបារី ទាំងយប់ទាំងថ្ងៃ គា្មនស្ថាប័នណា ហ៊ាន
ក្អកឡើយ។ គេនៅចាំមិនឡើយ កាលពីពេល កន្លងទៅថ្មីៗនេះ សម្តេច តេជោ បាន ប្រាប់ទៅ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តី
ក្រសួងបរិស្ថានឲ្យសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើតាមព្រំដែនទៅកាន់ប្រទេសវៀតណាមនោះ៕​ដោយ​៖ ព្រះវិហារ!

001 002 003 004 005

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment