សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង១៨នាក់យកមកអប់រំនិងធ្វើកិច្ចសន្យា

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៤ និង ៤០នាទីរសៀល អធិការនគរបាលស្រុក
បានចាត់តាំងកម្លាំង ផ្នែកនគរបាលយុត្តិធម៌ ដឹកនាំ ដោយ លោក អនុសេនីយ៌ត្រី សោរ ប៊ុនធឿន ឋានៈ នាយផ្នែក
នគរបាលយុត្តិធម៌ ចុះឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់ ( បៀរ ) នៅឃុំ និង ស្រុក អន្លង់វែង ខេត្ត
ឧត្តរមានជ័យ ចំនួន ០៤ កន្លែង បានមនុស្សប្រុសស្រីសរុបចំនួន18នាក់ យកមក អធិការដ្ឋាននគបាល ស្រុក ក្នុង
នោះបានចាត់វិធានការរដ្ឋបាលអប់រំ និង ធ្វើកិច្ចសន្យា អ្នកលេងល្បែងទាំង ១៨ នាក់ ស្រី១៥នាក់ ឲ្យ បញ្ឈប់លេង
ល្បែងស៊ីសងខុសច្បាប់តទៅទៀត ។ បើមានលេងល្បែងស៊ីសងខុសនឹងច្បាប់ជាលើកទីទៀតនោះ សមត្ថកិច្ច នឹង
ចាត់ការទៅតាមនិតិវិធីច្បាប់ហើយ។ គួរបញ្ជាក់ថាមុនពេលឃាត់ខ្លួន ប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ច
នគរបាលប៉ុស្តិ៍រដ្ឋបាលអោយចុះទៅបង្ក្រាប ដោយឃើញថាទីតាំងខាងលើបាននាំគ្នាលេងល្បែងបៀរយ៉ាងអនា
ធិបតេយ្យ ៕

001 002 003 004 005 006 007

 

 

 

 

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment