សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សណ្ឋាគារកសិករអភិវឌ្ឍន៍លំដាប់ផ្កាយបំពាក់ទៅដោយគ្រឿងសង្ហារឹមដ៏ទំនើបធ្វើអំពីឈើប្រណិតៗ

ខេត្ត ក្រចេះ៖ សណ្ឋាគារកសិករអភិវឌ្ឍន៍ លំដាប់ផ្កាយ ដែលបំពាក់ទៅ ដោយ គ្រឿងសង្ហារឹមទំនើបៗ ក្បូរក្បាច់រចនា ស្រស់ស្អាត
របស់ លោក ឧកញ៉ា គង់ ក្រឹង ត្រូវបានសាងសង់ជិតរួចជាស្ថាពរ ហើយ ឥឡូវកំពុងដំឡើងកញ្ចុះធ្វើអំពីឈើប្រណិតពោពេញទៅ
ដោយក្បាច់រចនា ដែលមាន ទីតាំង ស្ថិតនៅ ភូមិ វ៉េវ ឃុំ ២ធ្នូ ស្រុក ស្នួល ខេត្ត ក្រចេះ ដែលជា សណ្ឋាគារ មួយដ៏ល្អ នៅប៉ែក ខាងកើត
នៃខេត្ត ក្រចេះគ្មានពីរផងដែរ។ការបំពាក់សង្ហារឹមនេះគឺដំឡើង ដោយមិនបាន ប្រើប្រាស់ដែកគោល សូម្បីតែ មួយដើមក៏គ្មានដែលពេល
សាងសង់រួចរាល់និង បន្តធ្វើអាងហែលទឹកសំរាប់ ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ ដែលមកស្នាក់ នៅក្នុង សណ្ឋាគា រងូតទឹកលេង
កំសាន្តលំហែកាយ និង សួនច្បារដើម្បីលំអរជុំវិញ សណ្ឋាគារនេះ ហើយ នៅ ទល់មុខ សណ្ឋាគារ កសិករអភិវឌ្ឍន៍ នេះដែរ
លោកឧកញ៉ា គង់ ក្រឹង កំពុងចាក់ដីធ្វើឃ្លាំងស្ងួតមួយ ដែលមានទំហំ ទទឹងប្រវែង ១២០ម៉ បណ្តោយ ២០០ម៉ ដើម្បី បំរើអាជីវករដែល
ធ្វើអាជីវកម្មដឹកទំនិញផ្សេងៗចង់ផ្ញើឬធ្វើការដោះដូរដែលមានទីតាំងនៅភូមិ វ៉េវ ឃុំ ២ធ្នូ ស្រុក ស្នួល ខេត្ត ក្រចេះ។
លោក ឧកញ៉ា គង់ ក្រឹង បានប្រាប់ គេហទំព័រព្រះវិហារ ក៏ដូចជា ទូរទស្សន៍ព្រះវិហារអនឡាញដឹងថា សណ្ឋាគារកសិករអភិវឌ្ឍន៍គ្រោង
និង ដាក់សម្ពោធនៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ ដូចសុភាសិត ខ្មែរមួយឃ្លាបានពោលថា ( ជីវិត គឺជាការតស៊ូ)
មានន័យថា ការតស៊ូរបស់ លោក ឧកញ៉ា គង់ ក្រឹង និង លោក ជំទាវ ពិតជាមាន ថ្ងៃនេះ មែន ៕

001 002 004

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment