សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឃាត់ខ្លួនស្ត្រីម្នាក់រួមនិងសត្វព្រៃ៤ប្រភេទជាង២០គីឡូក្រោមអប់រំរួចដោះលែងវិញ

ខេត្តស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍អង្គកាវាយអេដស៍ចុះ បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល
បានសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស នឹងរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបអ្នកលក់សត្វព្រៃស្រស់ៗ
នឹង រស់ចំនួន៤ប្រភេទជាង២០គីឡូក្រាមរួម នឹង ស្ត្រីអ្នកលក់ម្នាក់ត្រូវបានកម្លាំងចម្រុះធ្វើការចុះឆ្មក់ បង្ក្រាប
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចផ្សារក្រុងស្ទឹងត្រែង ស្ថិតក្នុង ភូមិ
ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជួញដូរសត្វព្រៃ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះថា ឆោម ធីតា ភេទស្រី
អាយុ១៨ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តថា ឲ្យដឹងទៀតថា ទោះជាមានការបង្ក្រាបពីសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញហាក់បី
ដូចជាមិនខ្លាចសមត្ថកិច្ចឡើយទើបនៅថ្ងៃខាងលើក្រុមអន្តរាគមន៍និងអង្គការវាយអេដស៍បានសហការគ្នា ចុះបង្ក្រាប
ម្តងទៀត អ្នកលក់ខ្លះបានរត់គេច សល់តែស្ត្រីខាងលើម្នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ក្រោយការបង្ក្រាបកម្លាំងចម្រុះបានរឹបអូសបានសត្វព្រៃរស់ចំនួន៤ប្រភេទទី១៖ អណ្តើកសោមរស់៤ក្បាល ២,៨០ គីឡូ
ក្រាម ទី២៖សាច់ជ្រូកព្រៃ១៤,៥០គីឡូ. ទី៣៖ សាច់ឈ្លូស១,៧០ គីឡូ. ទី៤៖ សាច់ប្រើស៨គីឡូ. សរុបសាច់សត្វព្រៃ
ស្រស់និងរស់ទាំងអស់មានចំនួន២៤,២០គីឡូក្រាម។

បច្ចុប្បន្នសាច់សត្វស្រស់ត្រូវបានកម្លាំងចំរុះធ្វើការប្រគល់ ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តយកទៅកប់ដុតរបំផ្លាញចោល
សត្វរស់ត្រូវបានជំនាញយកទៅព្រលែងនៅកន្លែងមានសុវត្ថិភាព។ ចំណែកឯ ស្ត្រីម្នាក់ ជាអ្នកជួញដូរសត្វព្រៃ ត្រូវបាន
សមត្ថកិច្ចធ្វើការអប់រំហើយដោះលែងវិញ៕ដោយ៖ ព្រះវិហារ

001 002 003 004 005 006 007

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment