សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកឈុំ ម៉ុងឆេង ម្ចាស់គ្លីនិកសែនសុខសាន្ត ត្រូវបានក្រុមគ្រួសារស្រ្តីរងគ្រោះដោយសារពស់ចឹកបានស្លាប់ប្តឹងថាព្យាបាលខុសបច្ចេកទេស

ខេត្តបន្ទាយមានជ័យ៖ម្ចាស់គ្លីនិកមួយកន្លែងមានឈ្មោះសែនសុខសាន្ត ដែល​មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុងភូមិគីឡូម៉ែតលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត្រូវបានក្រុមគ្រួសារស្រ្តីរងគ្រោះម្នាក់ប្តឹងថាបានព្យាបាលខុសបច្ចេកទេស ធ្វើឱ្យមនុស្សស្លាប់។

តាមការអះអាងពីក្រុមគួសារស្រ្តីរងគ្រោះ​ដែល​បានបាត់បង់ជីវិតឈ្មោះម៉ាសុធាភេទស្រីអាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​ដំរី សង្កាត់ ​និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានមុខរបរ​លក់ដូរ​នៅ​អាង​អូរ​ខៃ​ដ​ន ក្នុងភូមិ​កូន​ដំរី ។
ឮស្រ្តីរងគ្រោះដែល ត្រូវពស់វែកក្របីចឹក កាលពី​វេលា​ម៉ោងប្រហែលជាង​២​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវសាច់ញាតិដឹកទៅ កាន់​គ្លីនិកឯកខាងលើដើម្បីសង្គ្រោះបន្ទាន់។ម្ចាស់គ្លីនិកព្រោះតែស្រែកឃ្លានចង់បានលុយពីជនរងគ្រោះពេកមិនព្រមបញ្ជូនជនរងគ្រោះទៅ
មន្ទីរពេទ្យរដ្ឋឡើយដោយធ្វើការព្យួរសេរ៉ូមអស់ចំនួន២កំប្លោកបណ្តាលធ្វើឱ្យពិសពស់ជ្រាបដល់បេះដូង ក៏ស្លាប់នៅក្នុងគ្លីនិកនោះតែម្តងទៅ
នៅវេលា ម៉ោងប្រហែល១០នាទីយប់ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៦។
ម្ចាស់គ្លីនិកដែលធ្វើឱ្យមនុស្សស្លាប់មានឈ្មោះ ឈុំប៊ុនឆេង។តាមច្បាប់របស់ក្រសួងសុខាភិបាល ចំពោះជម្ងឺពស់ចឹក ក្រសួងសុខាភិបាល បានហាមមិនអនុញ្ញាតិឱ្យគ្លីនិកឯកជនណាមួយព្យាបាលជាដាច់ខាតប្រសិនជាមានករណីពស់ចឹកចូលព្យាបាលត្រូវបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យរដ្ឋ ដើម្បីសង្គ្រោះបន្ទាន់ ។ប៉ុន្តែលោកឈុំប៊ុនឆេងព្រោះតែចង់បានលុយពីអ្នកជម្ងឺខ្លាំងពេកហ៊ានព្យាបាលជម្ងឺពស់ចឹកទាំងប្រថុយប្រថាន

បំពានច្បាប់ក្រសួងសុខាភិបាលបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់ទាំងវ័យក្មេងព្រមទាំងបានស្លាប់ចោលក្រុមគ្រួសារយ៉ាងអណោចអធ័ម ពាក់ព័ន្ឋករណីបោទប្រកាន់ខាងលើ លោក​ ឈុំ ប៊ុន​ ឆេង​ពុំទាក់ទងបានដើម្បីសុំការបំភ្លឺ ពីមិន ស្គាល់លេខ។គេហទំព័រព្រះវិហារ រងចាំបកស្រាយគ្រប់ភាគីពាក់ព័ន្ឋ៕

 

IMG-20161218-WA0005

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment