សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកូរ៉េដឹកទំនិញនឹង ម៉ូតូម៉ាក WAVE ព្រលះគ្នា បណ្តាលឲ្យបុរសជំទង់ម្នាក់ រងរបួសបាក់ជើង

ស្ទឹងត្រែង៖ ម៉ូតូវ៉េវព្រលះគ្នាជាមួយ រថយន្តគូរ៉េដឹកទំនិញបណ្តាលឲ្យបុរស់ជំទង់ម្នាក់ជិះ
ពីក្រោយបណ្តាលឲ្យប៉ះផ្នែកខាងឆ្វេង ចំណែក អ្នកបើកបរ ម៉ូតូរងរបួសស្រាល ឋិត នៅ
ចំណុចផ្លូវលេខបូក កែង មន្ទីសូរិយោល ដីខេត្ត ក្នុង ភូមិត្រពាំងព្រីង សង្កាត់ ស្ទឹងត្រែង
ក្រុងស្ទឹងត្រែង វេលាម៉ោង02,00នាទី ថ្ងៃទី25 ខែមិថុនា ឆ្នាំ2017។

ប្រភពនៅកន្លែងកើតហេតុ បាននិយាយថា រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ ពាក់ស្លាកលេខ
ភ្នំពេញ3A.0233 បើកបរចេញពីរផ្ទះថៅកែ ឈ្មោះជា គឹមវ៉ា ឆ្ពោះទៅផ្សារ សាមគ្គីស្ទឹងត្រែង
មកដល់ចំណុច កើតហេតុ ផ្លូវប្រសព្វ លេខបូកបានវាក់គ្នាជាមួយម៉ូតូម៉ាក WAVE ពណ៍ទឹកសមុទ្រ
គ្មានស្លាកលេខ បើកបរពី លិច ទៅ កើត មានគ្នាពីរនាក់​បុកពេញទំហឹង បណ្តាលឲ្យ អ្នកជិះពី
ក្រោយ រងរបួសបាក់ជើងឆ្វេងត្រូវបានអ្នកជិតខាង ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។

ប្រភពដដែល បានបន្តទៀតថា ជនរងគ្រោះដែលបង្កឲ្យបាក់ជើងនោះ ឈ្មោះសូត្រ ខិត អាយុ 16ឆ្នាំ
រស់នៅ ស្រុកសៀមប៉ាង ឯអ្នកបើកបរ មិនបង្កឲ្យរងរបួសស្រាល ឈ្មោះ អាពាង អាយុ17 ឆ្នាំ រស់នៅ
ភូមិឃុំ ស្រុក ជាមួយគ្នា ក្រោយពេលបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យខេត្ត ហើយ គ្រូពេទ្យ មានគំរោង
ត្រូវបានបញ្ចូនបន្តទៅវះកាត់ព្យាបាលនូវមន្ទីពេទ្យខេត្តសៀមរាប។

គួររំលឹកថាគេតែងតែ សង្កេតឃើញនៅពេលគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ពុំដែលឃើញនគរបាលជំនាញ
ចុះមកដល់កន្លែងកើតហេតុភ្លាមៗដើម្បីវាស់វែងឲ្យទាន់ពេលវេលានោះទេ តែងតែទុកចោលធ្វើឲ្យកក
ស្ទះចរាចរណ៍ពេលកើតហេតុម្តងៗ ហើយចំណែកខាងមន្ទីពេទ្យវិញ ពុំសូវយកចិត្តទុក្ចដាក់ជាមួយអ្នកជំងឺ
ប៉ុន្មាននោះទេ និយាយរួមទៅជំងឺល្មមៗតែងតែធ្វើលិខិតបញ្ចូនទៅព្យាបាលនៅ ខេត្តផ្សេង ជាពិសេស
គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យបាក់ដៃបាក់ជើងគឺបញ្ជូន ទៅព្យាបាលខេត្តផ្សេង សួរថា តើមន្ទីពេទ្យ ខេត្ត
ទាំងមូលធំដូចគេឯងដែរ ហេតុអីគ្មានសមត្ថភាពចំបាច់បញ្ជូអ្នកជំងឺទៅខេត្តគេទៅវិញ ចុះ បើ ចំអ្នកក្រ
វិញតើមានលទ្ធភាពទេសំរាប់មធ្យោបាយនឹងសោហ៊ុយចាយវាយនោះ៕

76c86ff5-24b8-46ea-a9bf-67b295e1dabe b2179a6d-762e-4f67-9314-9815015c353d f3eca1ab-99eb-4470-944c-df2743185192

Filed in: សង្គម

Leave a Reply

Submit Comment