សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឃាត់ខ្លួនក្មេងទំនើងបង្កររបួសស្នាម5នាក់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក នាថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧
កំលាំងនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ក្រុងសំរោង បានឃាត់ខ្លួនក្រុមក្មេងទំនើង
មួយក្រុមមានគ្នា៥នាក់ ដែលបានបង្ករការវាយតប់ និង កាប់គ្នាបណ្តាលឲ្យរងរបួសស្រាល
ដល់ជនរងគ្រោះ១នាក់ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០៤និង៣០នាទីរសៀល
នៅចំណុច ភូមិអន្លង់វែងថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បើតាមរបាយការណ៍របស់ កម្លាំងនគរបាលជំនាញ ក្រុង សំរោង បានអោយដឹងថា ជនសង្ស័យ
ទាំង៥នាក់មានឈ្មោះដូចខាង ក្រោម៖ទី១.ឈ្មោះ ផុន ដាវ័ន្ត ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅ
ភូមិឈូក សង្កាត់សំរោង ( ធ្លាប់ជាប់ពន្ធធនាគារករណីប្រើ ប្រាស់គ្រឿងញៀនឃាត់ជា មួយក្រុមអាជ្រូក )
និង ធ្លាប់វាយតប់គ្នាយកដុំថ្មគប់ផ្ទះ លោក យន់ ភ្លៀត លក់គ្រឿងសំណង់ កាលពីថ្ងៃ ១៨.០៤.២០១៧
ត្រូវអន្តរាគមន៍ឃាត់ខ្លួនអប់រំ។
២.ឈ្មោះ រឿង ស៊ិនឡាង ភេទ ប្រុស អាយុ១៦ ឆ្នាំ រស់នៅ ភូមិពុល សង្កាត់សំរោង ឧត្តរមានជ័យ(ដៃដល់)
៣.ឈ្មោះ ឌឿន វណ្ណា ភេទ ប្រុស អាយុ ១៧ ឆ្នាំ នៅភូមិ អូក្រវ៉ាន់ សង្កាត់ សំរោង ឧត្តរមានជយ័
៤.ឈ្មោះ ភាព សុភក្រ័្ត ភេទ ប្រុស អាយុ ១៧ ឆ្នាំនៅភូមិ គោក សង្កាត់សំរោង ក្រុងសំរោង ឧត្តរមានជ័យ
៥.ឈ្មោះឆោម ចាន់ណា ភេទ ប្រុស អាយុ១៦ ឆ្នាំ នៅភូមិ ឈូក សង្កាត់សំរោង ក្រុងសំរោង ឧត្តរមានជ័យ
ក្មេងទំនើងទាំង៥ខាងលើ កម្លាំងនគរបាលជំនាញ កំពុងសាកសួរនិងរៀចំសំណុំរឿងតាមនីតិវិធីច្បាប់ ៕ 0099

Filed in: សន្តិសុខ

Leave a Reply

Submit Comment