សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារអំពាវនាវឲ្យ រាជរដ្ឋាភិបាល កម្ពុជាជួយ រកយុត្តិធម៌និងជួយរកដំណោះស្រាយជូនពួកគាត់ផង

ភ្នំពេញ៖ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារដែលមានរឿងរ៉ាវទំនាស់ដីធ្លី
ជាមួយក្រុមហ៊ុន អូស៊ីអាស៊ី (ocic )ដែលមានបញ្ហារយះពេល៨ឆ្នាំផ្លាយ
មកហើយមិនទាន់មានការដោះស្រាយនៅឡើយទេ គឺនៅតែមានភាពចំរូង
ចំរាស់បន្តរហូតមកដល់សព្វថ្ងៃនេះ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋនៅ សហគមន៍
ធ្វើពីធីសែនប្រេននៅលើដីដែលមានជម្លោះដើម្បី សុំសេចក្តីសុខផង និង
សូមឲ្យ មានដំណោះស្រាយណាមួយដែលពូកគាត់អាចទទួលយកបាន
ដោយសមស្រប ហើយពួកគាត់ថា បើមិនមានការដោះស្រាយឲ្យសមស្របទេ
ពួកគាត់នៅតែបន្តតវ៉ាដដែល។
លោក ជាសុផាត ប្រធានសហគមន៍ដីធ្លីខណ្ឌជ្រោយចង្វារបានប្រាប់ក្រុម
អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី ១០ ខែ ឧសភាឆ្នាំ ២០១៧ នេះថា
បញ្ហាដីធ្លីមានរយះពេល៨ឆ្នាំហើយរហូតមកដល់ពេលនេះ ប៉ុន្តែនៅមិន
ទាន់មានការដោះស្រាយនៅឡើយទេគ្រួសារដែលមានជម្លោះដីធ្លីជា
មួយក្រុម ហ៊ុន អូរ ស៊ី អាយស៊ី មានច្រើនគ្រួសារតែថ្ងៃនេះមក តិចជាង
ដោយបងប្អូនយើងខ្លះជាប់រវល់រកស៊ី ហើយលោកសុផាតបានបន្តទៀតថា
ពួកគាត់ជួបជុំគា្ននេះគឺពិភាក្សាគ្នាផង និង ធ្វើពីធីសែនប្រេនផង ដើម្បីសុំ
សេចក្តីផង និង សុំឲ្យមានការដោះស្រាយបញ្ចប់រឿងស្របទៅតាមគោល
នយោបាយសមស្របដែលអាចទទួលយកបាន បើពុំដូច្នេះទេពួកគាត់នៅតែតស៊ូ
ដើម្បីរៀបចំការតស៊ូមតិជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយពួកគាត់បានចោទប្រកាន់
ថាអាចមានឃុបឃិតគ្នាជាមួយក្រុមហ៊ុន អាស៊ីអីអូស៊ី ។ប្រជាពលរដ្ឋដែលមាន
ជម្លោះដីធ្លីបានប្រាប់ពីព្រឹកមិញថា ពួកគាត់សំណូមពរ សម្តេចតេជោ សូមជួយរក
យុត្តិធម៌ដល់ពួកគាត់ផងនឹង ឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកដីធ្លី
ជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ផង ហើយពួកគាត់ក៏សំណូមពរឲ្យ ឯកឧត្តម
ជា សុផារ៉ា ឲ្យបើកវេទិការសាធារណៈដើម្បីឲ្យបងប្អូនពលរដ្ឋបានសម្តែងអំពីទុក្ខ
កង្វល់ដែលមាននៅខ្លួនរបស់គាត់ ។ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន
គឺ ស្ថិតនៅ ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើតាមសំដីប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ទាមទារនិងឲ្យមានការដោះស្រាយ
សមស្របដែលពួកគាត់អាចទទួលយកបាន បើមិនដូច្នេះទេ ពួកគាត់ថានិងបន្តរហូត
ដល់ទីបញ្ចប់។ហើយប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគាត់មិនដែលងាករេពី
គណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺដង្ហែតាមជានិច្ច ដូច្នេះពួកគាត់សំណូមពរ
ដល់រាជរដ្ឋាភិបាលជួយផ្តល់ភាពកក់ក្តៅដល់ពួកគាត់ផង ពីព្រោះពួកគាត់រស់នៅ
លើដីនេះតាំងពីតូចៗមកម៉្លេះ។
ពាក់ព័ន្ធករណីនេះដែរ គេទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុន អូរ ស៊ី អាយ
ស៊ីនិងសាលារាជធានីភ្នំពេញបានទេ នៅ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៧ នេះ
មូលហេតុគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគី
ពាក់ព័ន្ធគគ្រប់ពេលវេលា៕

c001 c002 c003 c005

Filed in: សង្គម

Leave a Reply

Submit Comment