សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំង‌សមត្ថកិច្ចប៉ូលិសស្នងការការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែងបង្ក្រាបបានជនសង្ស័យចំនួន២នាក់ករណីជួញដូរថ្នាំញៀនរួមនិងដកហូតវត្ថុតាង

ស្ទឹងត្រែង‌ៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នេះ ខាងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខជនសង្ស័យជួញដូរថ្នាំញៀនចំនួន២នាក់ព្រមទាំងថ្នាំញៀនមួយកញ្ចប់ធំ និងបានធ្វើតេះរកសារធាតុញៀននៅចំពោះមុខជនសង្ស័យទាំង២នាក់នោះផងដែរ។ សមត្ថកិច្ចប៉ូលិសជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តការណ៍ចុះនៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១០ ចមខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៩ ស្ថិតនៅ‌សង្កាត់‌ស្ទឹងត្រែង‌ ក្រុងស្ទឹងត្រែង ។

លោក សាន់ និមល់ ស្នងការងទទួលបន្ទុកបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានឪ្យដឹងថា ខាងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន របស់លោក បានទទួលបានព័ត៌មានច្បាស់ការមួយ ថាមានករណីជួញដូរគ្រឿងញៀនមួយកន្លែងដែលស្ថិតនៅចំណុចខាងលើនោះ បន្ទាប់មក លោកក៏បានបញ្ជាឪ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបើកប្រតិបត្តការណ៍ចុះ

បង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំនាំមក

កាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសួរនាំរួចរៀបចំកសាងសំណំុរឿងបន្តទៅ

កាន់តុលាការដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ។ លោកបានបញ្ជាក់ថា ជនសង្ស័យ‌ដែលបាន

ចាប់ឃាត់ខ្លួនខាងលើនោះមានឈ្មោះ ទី១ ចាន់ សារឿន ភេទស្រី អាយុ៥០ឆ្នាំ‌‌‌ និង

ទី ២ ឈ្មោះ អន ដាវី ភេទស្រី អាយុ២៤ឆ្នាំ ហើយ ក៏បានដកហូតវត្ថុតាង ​ រួមមាន

គ្រឿងញៀន‌មួយកញ្ចប់ធំ មានទម្ងន់សរុបសុទ្ធស្មើនិង៣៥៣,៤ក្រាម ទូរស័ព្ទ‌ដៃអិនចុចពិលម៉ាកណូគា

ចំនួន២គ្រឿង និងកាបូបដាក់លុយចំនួន១ ។

បច្ចុប្បន្ន‌ជនសង្ស័យ‌ចំនួន២នាក់ដែលបានចាប់ឃាត់ខ្លួនពីករណីជួញដូរថ្នាំញៀនខាងលើនោះ និងត្រៀមខ្លួនធ្វើការបញ្ជូនបន្តទៅតុលាការអនុវត្ថន៍តាមច្បាប់នៅ ថ្ងៃនេះហើយ ៕

 

IMG-20161218-WA0128

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment