សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចចម្រុះចុះឆែកឆេររកឃើញឈើប្រណិតជាច្រើនដុំ

រតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញា ជា ពេជ្រ បានចុះទៅបង្ក្រាប និងរឹបអូសឈើប្រណិត មួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។

ការចុះបង្ក្រាបនេះ មានកម្លាំងនគរបាលក្រុងបានលុង កម្លាំងកងរាជអាវុធហត្ថក្រុង នគរបាលមូលដ្ឋានប៉ុស្តិ៍បឹងកន្សែង មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ានឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

មន្រ្តីនគរបាលខេត្តរតនគិរីបានប្រាប់ភ្នាក់ងារនៅរសៀលថ្ងៃនេះថា«ដោយមានការបញ្ជាពីព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគីរីបន្ទាប់ពីចុះអង្កេតផ្ទះស្តុកឈើនេះជាយូរមកហើយទើបព្រឹកថ្ងៃនេះកម្លាំងចម្រុះបានចុះឡោមព័ទ្ធ និងឆែកឆេរប្រទះឃើញឈើប្រណិតជាច្រើនដុំ នៅដីឡូត៍ផ្ទះនោះតែម្តង តែមិនឃើញម្ចាស់ឈើនិងម្ចាស់ផ្ទះនោះទេឃើញតែកម្មករ៣-៤នាក់ប៉ុណ្ណោះកំពុងតែអារជ្រៀកឈើធ្នុង បេងនិងនាងនួនដែលបំរុងលើកដាក់លើឡានសាំយ៉ុង លុច្សស៊ីស ត្រៀមដឹកយកទៅលក់នៅប្រទេសវៀតណាម»។

បើតាមមន្រ្តីនគរបាល សម្រាប់ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះ បានដកហូតឡាន៣គ្រឿង (លុច្សស៊ីស សាំយ៉ុង និងតាកូម៉ាមួយបាំកន្លះ) ឃាត់មនុស្ស៤នាក់ និងរកហូតឈើប្រណិតជាច្រើនរ៉ឺម៉ក។ ម៉ូតូវត្ថុតាងទាំងនេះ ត្រូវបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រង់ចាំម្ចាស់ផ្ទះ ឫក៏ម្ចាស់ឈើចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើ៕

001 002 003 004 005 006

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment