សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ធ្លាយធុងហ្គាសមានការផ្ទុះ ឆេះរោងចក្រ ហាតឌីស មួយកន្លែង នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅ វេលាម៉ោង ២០និង
នាទី មានករណី អគ្គីភ័យ បានកើតឡើង នៅក្នុង រោងចក្រផលិត ហាតឌីស ដែលស្ថិត
ក្នុងភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មូលហេតុដោយសារតែ លិចធ្លាយនូវ ប្រព័ន្ធបណ្តាញ បំពង់ហ្គាស ដែលនៅកៀក និងឡស្លរ
អាលុយមីញ៉ូម បានបណ្តាលអោយ ផ្ទុះឆេះតែម្តង។

ក្នុងការខូចខាតនេះដែរ បណ្តាលអោយមាន អ្នករបួស ជាបុគ្គលិក រោងចក្រចំនួន ០៥នាក់
និងស្រីម្នាក់ហើយបណ្តាល អោយខូចខាត ឡរស្លរ អាលុយមីញ៉ូម ចំនួន ២ផងដែរ ។

ដោយសារតែ មានការ អន្តរាគមន៍ ពីកងកំលាំង នគរបាល អធិការក្រុងប៉ោយប៉ែត ដែលដឹក
នាំដោយ លោក វរសេនីយ៍ទោ ធិន ស៊ី ដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ទើប ពេលនេះ
អគ្គីភ័យ បានរលត់ជា ស្ថាពរហើយ។ចំនែកឯជនរងគ្រោះទាំង០៥នាក់ បានបញ្ជូន ទៅសង្គ្រោះ
នៅមន្ទីពេទ្យ បង្អែកប៉ោយប៉ែត ០២ហើយ ។

ជនរងគ្រោះ មានឈ្មោះ ដូចខាងក្រោម ១.ឈ្មោះ ម៉ូរិ ក្រេះ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ
ឥណ្ឌា (របួសធ្ងន់)២.ឈ្មោះ សុង មេសា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់)៣.
ឈ្មោះ ស៊ុន ទង ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ (របួសធ្ងន់)៤.ឈ្មោះ ឈីម សុចាន់ភេទ
ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់ ៥.ឈ្មោះ ណូ វ៉ា ភេទ ប្រុស ជនជាតិខ្មែរ របួសធ្ងន់៕

 

111 444 555 666

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment