សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ជ្រូកនាំចូលតាមច្រកម៉ឺនជ័យរាប់រយក្បាលជំនាញថាមានសុខភាពល្អ

(ខេត្តព្រៃវែង)  ស្របពេលដែលខេត្តត្បូងឃ្មុំ បានកោះប្រជុំក្រុមអាជីវករតាមសត្តឃាត និងអ្នកទិញជ្រូក

លក់ក្នុងពេលថ្មីៗមិនឲ្យមានការនាំសត្វជ្រូក ចូលពីប្រទេសវៀតណាម ដោយបារម្ភខ្លាចឆ្លងជំងឺមកអ្នក

ទទួលទាននោះ ។ចំនែកនៅច្រកម៉ឺនជ័យក្នុងឃុំក្របៅ ស្រុកកំចាយមារ យប់ថ្ងៃទី២៧ខែមិនា ២០១៧

មានជ្រូកជិត២០០ក្បាល  ត្រូវបានគេដឹកតាមរថយន្តធុនធំ  ដើម្បីយកមកចែកចាយនៅរាជធានី

ភ្នំពេញនិងខេត្តកណ្តាល ហើយមន្រ្តីជំនាញបសុពេទ្យវិញបានអះអាងថា សត្វទាំងនេះមានសុខភាពល្អ

ថែមទាំងមានលិខិតបញ្ជាក់ពី មន្រ្តីបសុពេទ្យវៀតណាមផងដែរ។

អាជីវករលក់សាច់ជ្រូកនៅផ្សារក្របៅជ្រៅ ក្នុងភូមិកន្លែងជ្រៅ  ឃុំក្របៅ  ស្រុកកំចាយមារ ខេត្តព្រៃវែង

បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨មិនា ២០១៧ថាៈ   ក្នុង១ថ្ងៃគាត់អាចលក់សាច់ជ្រូកបានពី៧០ទៅ

៨០គីឡូក្រាមតាំងពីព្រឹករហូតដល់ពេលល្ងាច ទើបអស់ឫជួនមិនអស់ក៏មានដែរ ។ គាត់មានម៉ូយមក

ទិញសម្រាប់ដឹកយកទៅលក់តាមភូមិនានា ក្នុង១គីឡូក្រាមសាច់សុទ្ធអាចលក់បានតំលៃ១៥.០០០

រៀល។ ប្រជាពលរដ្ឋនៅក្នុងឃុំរបស់គាត់ ដែលបានប្រកបរបរចិញ្ចឹមជ្រូកលក់ បានជួបនូវការលំបាក

ដោយចំណីបានឡើងថ្លៃ លុះពេលដែលត្រូវគីឡូចាប់លក់ បែរជាលក់មិនចេញទៅវិញទាល់តែលក់

ថោកទើបគេយក កត្តានេះត្រូវបានគាតមើលឃើញដោយសារ  តែមានការនាំចូលជ្រូកមកពីប្រទេស

ជិតខាងទើបធ្វើឲ្យជ្រូកចិញ្ចឹមក្នុងស្រុកត្រូវចុះថោក ឫលក់មិនចេញក៏មានដែរ ។

ចំនែកលោកជិន វិសាល ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តវិញប្រាប់ឲ្យដឹងដែរថា

មានក្រុមហ៊ុនក្នុងស្រុកមួយបានទទួលលិខិតលេខ២៤៥៧ របស់ក្រសួងកសិកម្មសម្រាប់ដឹកជញ្ជូនសត្វជ្រូកត្រឹមត្រូវពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង ទាំងយប់ទាំងថ្ងៃ ៕

ដោយ ជា ទូច

 

001 002 003 004 005 006 007 008

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment