សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អភិបាលខេត្តព្រះវិហារ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាង ប្រជាពលរដ្ឋ ៣ភូមិ នៅស្រុកឆែបជាមួយក្រុមហ៊ុនឡាហ្វែង

ព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ
ឯកឧត្តម កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយមន្ត្រីជំនាញ
បានអញ្ជើញចុះដោះស្រាយបញ្ចប់បញ្ហា ទំនាស់ដីធ្លីរវាង ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំ
សង្កែ២ ស្រុកឆែប ជាមួយនឹងក្រុមហ៊ុនឡានហ្វែង នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ៣ភូមិ រួមមាន៖ ភូមិសំបូរ ភូមិក្រលោត និងភូមិជោគជ័យ
ក្នុងឃុំសង្កែ២ ស្រុកឆែប ជាមួយក្រុមហ៊ុនឡានហ្វែងនេះ គឺកើតឡើងយូរណាស់មក
ហើយដោយដោះស្រាយមិនចេញ ដែលកត្តាមួយចំនួនបងប្អូន ប្រជាពលរដ្ឋលោក
គ្មានភាពជឿជាក់មកលើអាជ្ញាធរដែនដី ដោយស្តាប់តាមការញុះញង់ របស់អង្គកា
រសង្គមស៊ីវិលនានា ធ្វើឲ្យការដោះស្រាយ ត្រូវអូសបន្លាយពេលវេលាខកខាន ក្នុង
ការបង្ករបង្កើនផល។
ដោយមើលឃើញនូវបញ្ហាបែបនេះ ឯកឧត្តម អភិបាលខេត្តព្រះវិហារ បានដឹកនាំ
មន្រ្តីជំនាញចុះទៅដោះស្រាយដល់ទីតាំង ជួបប្រជាពលរដ្ឋដែលមានបញ្ហា ជាល
ទ្ធផល ឯកឧត្តម បានដាក់ចេញនូវដំណោះ តាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់
សម្តេចតេជោ ធ្វើឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនទទួលយកដោយក្តីសប្បាយចិត្ត
រៀងៗខ្លួន។
ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំ ផ្តល់ផលប៉ះពាល់ដីរបស់ ប្រជាពលរដ្ឋ
ចេញពីក្រុមហ៊ុន បង្កើតសហគមន៍ថែរក្សាព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងឃុំ
សង្កែ២ បង្កើតក្រុមការងារ ចុះសិក្សា និងដោះស្រាយផលប៉ះពាល់ដីប្រជាពលរដ្ឋ
និងដីក្រុមហ៊ុន និងកំណត់ទីតាំងព្រំប្រទល់ដីក្រុមហ៊ុន និងដីព្រៃសហគមន៍ឲ្យបាន
ច្បាស់លាស់។
បងប្អូនប្រជាពលរដ្ឋបានទទួលយកការដោះស្រាយនេះ ដោយក្តីរីករាយស្វាគមន៍៕
ដោយ ៖ស បញ្ញា

 

111 456 900kj 4455 7899 23445

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment